ស្ងាត់ៗ លោក គីម ជុងអ៊ុន និងមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ទៀត បានទទួលការចាក់វ៉ាក់សាំងកូវីដ១៩ រួចជាស្រេច

//s9.kh1.co/69/6913cc58238e5660cc545e9e4ea352d29d80d172.jpg
សង្គម

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់លោកគីមបានចាប់ផ្តើមតាំងតែពី ២-៣ សប្តាហ៍មុន ក្រោមការឧបត្ថម្ភពីសម្ព័ន្ធមិត្តចិន។

កូរ៉េខាងជើង៖ យោងតាម​ការចុះផ្សាយរបស់សារពត៌មាន Reuters បានឱ្យដឹងថា លោក គីម ជុងអ៊ុន រួមជាមួយក្រុមគ្រួសារ ក៏ដូចជាមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើននាក់ បានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងតែពី ២-៣ សប្តាហ៍មុន ក្រោមការឧបត្ថម្ភពីសម្ព័ន្ធមិត្តចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់ទេ ថាតើថ្នាំវ៉ាក់សាំងការពារនេះ ផលិតចេញដោយក្រុមហ៊ុនចិនមួយណា ហើយ​មានប្រសិទ្ធិភាពឬ​ក៏យ៉ាងណា។ គួរឱ្យដឹងផងដែរថា យ៉ាងហោចណាស់មានក្រុមហ៊ុនឱសថចិនចំនួន ៣ កំពុងបង្កើតវ៉ាក់សាំងការពារកូវីដ១៩ ដោយក្នុងនោះរួមានក្រុមហ៊ុន Sinovac Biotech Ltd, CanSinoBio និងក្រុមហ៊ុន Sinophram Group។

គួរបញ្ជាក់ថា មកទល់ឥឡូវនេះ ប្រទេសកូរ៉េខាងជើងមិនទាន់បានបញ្ជាក់ពីការរីករាលដាលនៃជំងឺឆ្លង​កូវីដ១៩នៅឡើយទេ។ ប៉ុន្តែទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថា ការផ្ទុះឡើងនៃ​ជំងឺនេះពិតជាមាន ព្រោះថា​កូរ៉េខាងជើងមានការដោះដូរពាណិជ្ជកម្ម និងមានការបញ្ជូន​ ដោះដូរប្រជាជនចុះឡើងជាមួយនឹងចិន មុននឹងសម្រេចបិទព្រំដែនរបស់ខ្លួននៅចុងខែមករាដើមឆ្នាំនេះ៕

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន
លោក គីម  ជុងអ៊ុន និងភរិយា
លោក គីម  ជុងអ៊ុន និងភរិយា
លោក គីម  ជុងអ៊ុន និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង
លោក គីម ជុងអ៊ុន និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង
រូបតំណាង វ៉ាក់សាំងការពារវីរុសកូវីដ
រូបតំណាង វ៉ាក់សាំងការពារវីរុសកូវីដ
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T