សំណាងណាស់! អ្នកនេសាទម្នាក់ ប្រទះឃើញកម្អួតត្រីបាឡែន ដែលអាចលក់បានតម្លៃជាង៣លានដុល្លារឯណោះ

//s9.kh1.co/05/05dbc6ee5795f97d8ae791bed6f9b5e8a06ba024.jpg
សង្គម

 ០១-ធ្នូ-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

អាចចាត់ទុកបានថា ជារឿងដ៏សំណាងបំផុតមួយ ចំពោះបុរសម្នាក់ជាអ្នកនេសាទជនជាតិថៃ ក្រោយពីបានប្រទះឃើញកម្អួតត្រីបាឡែន និងត្រូវបានគេប៉ាន់ស្មានថា អាចលក់បានក្នុងតម្លៃរហូតដល់ទៅជាង៣លានដុល្លារអាមេរិកឯណោះ។

ថៃ៖ អាចចាត់ទុកបានថា ជារឿងដ៏សំណាងបំផុតមួយ ចំពោះបុរសម្នាក់ជាអ្នកនេសាទជនជាតិថៃ ក្រោយពីបានប្រទះឃើញកម្អួតត្រីបាឡែន និងត្រូវបានគេប៉ាន់ស្មានថា អាចលក់បានក្នុងតម្លៃរហូតដល់ទៅជាងលានដុល្លារអាមេរិកឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសនេសាទខាងលើនេះ មានឈ្មោះថា Naris Suwannasang អាយុ៦០ឆ្នាំ និងសព្វថ្ងៃនេះ គាត់អាចរកប្រាក់ចំណូលក្នុងមួយខែបានចំនួនប្រមាណ៦៧០ដុល្លារអាមេរិកប៉ុណ្ណោះ សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ហើយថ្មីៗនេះ លោកបានប្រទះឃើញ ដុំថ្មពណ៌ស្លេកស្លាំងប៉ុន្មានដុំបោកបក់មកលើឆ្នេរ នៅពេលដែលគាត់កំពុងដើរក្បែរឆ្នេរសមុទ្រ ក្នុងខេត្ត Nakhon Si Thammara ភាគខាងត្បូងនៃប្រទេសថៃ។

បន្ទាប់ពីបានឃើញដុំថ្មចម្លែករួចមក គាត់ក៏បានទូរសព្ទទៅកាន់បងប្អូនជីដូនមួយរបស់គាត់ ដើម្បីឲ្យជួយយកវាទៅផ្ទះតែម្ដង។ ហើយនៅពេលពិនិត្យមើល និងយកភ្លើងដុតវា ក៏ស្រាប់តែបញ្ចេញនូវក្លិន និងរលាយ ទើបគាត់ដឹងថា វាគឺជាកម្អួតត្រីបាឡែន ដែលមានតម្លៃថ្លៃ ហើយត្រូវបានគេយកវាទៅធ្វើជាគ្រឿងផ្សំផលិតទឹកអប់ឲ្យមានក្លិនក្រអូប និងគ្រឿងសម្អាងជាដើម។

យ៉ាងណាមិញ កម្អួតត្រីបាឡែនដែលមានទម្ងន់សរុបប្រមាណ១០០គីឡូក្រាមខាងលើនេះ ត្រូវបានលោក Suwannasang អះអាងថា មានពាណិជ្ជករម្នាក់ ហ៊ានផ្ដល់ប្រាក់ចំនួន៩៦០,០០០បាត (ប្រមាណ៣១,៧០០ដុល្លារអាមេរិក) ក្នុងមួយគីឡូក្រាម ប្រសិនបើកម្អួតត្រីបាឡែននេះ បង្ហាញថាមានគុណភាពខ្ពស់គ្រប់គ្រាន់។ ហើយគាត់ក៏គ្រោងនឹងទៅប៉ុស្តិ៍ប៉ូលិសផងដែរ ដើម្បីកត់ត្រាពីការរកឃើញរបស់គាត់ ចៀសវៀងមានមនុស្សលួចយកបាត់៕

សូមទស្សនារូបភាពខាងក្រោម៖

លោក  Suwannasang និងកម្អួតត្រីបាឡែនដែលប្រទះឃើញ
លោក  Suwannasang និងកម្អួតត្រីបាឡែនដែលប្រទះឃើញ
កម្អួតត្រីបាឡែនដែលប្រទះឃើញ
កម្អួតត្រីបាឡែនដែលប្រទះឃើញ
កម្អួតត្រីបាឡែនដែលប្រទះឃើញ
កម្អួតត្រីបាឡែនដែលប្រទះឃើញ
ទីតាំងដែលប្រទះឃើញកម្អួតត្រីបាឡែន
ទីតាំងដែលប្រទះឃើញកម្អួតត្រីបាឡែន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T