Xiaomi បានវ៉ាដាច់ Apple ក្លាយជាក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេ លំដាប់ទីបីលើពិភពលោក

//s9.kh1.co/1b/1bc4803f706c9fa4578f9d4246596c3f77bd0f78.jpg
បច្ចេកវិទ្យា

 ០១-ធ្នូ-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

ក្រុមហ៊ុន Xiaomi ក្លាយជាក្រុមហ៊ុនផលិតស្មាតហ្វូនលេខ ៣ ខណៈដែលក្រុមហ៊ុន Samsung នៅតែរក្សាតំណែងលេខ ១ ដដែល

បរទេស៖ សរុបមក ទីផ្សារស្មាតហ្វូននៅត្រីមាសទី៣ ឆ្នាំ២០២០ បានធ្លាក់ចុះ៥.៧% យ៉ាងហោចណាស់បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុន្តែយើងនៅតែអាចនិយាយបានថា នេះគឺជារយៈពេលដ៏ល្អសម្រាប់ឧស្សាហកម្មនេះ បើប្រៀបធៀបទៅនឹងពីរត្រីមាសមុនក្នុងឆ្នាំដដែល ពីព្រោះក្រុមហ៊ុន រោងចក្រ និងអតិថិជនចាប់ផ្តើមមានជំហឡើងវិញបន្ទាប់ពីការដាក់ប្រទេសក្នុងភាពអាសន្ន និងការរឹតបន្តឹងជាច្រើនខែដោយសារវីរុសកូរ៉ូណា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនមែនក្រុមហ៊ុនផលិតទូរស័ព្ទទាំងអស់សុទ្ធតែមានលទ្ធផលត្រីមាសល្អនោះទេ តាមពិតទៅមានតែពីរក្នុងចំណោមប្រាំក្រុមហ៊ុនតែប៉ុណ្ណោះដែលអាចចាត់ទុកថា មានចំណែកទីផ្សារកើនឡើង ដោយនេះគឺផ្អែកលើតួលេខចុងក្រោយរបស់ Gartner Report។ ទោះបីជាវាកើនឡើងត្រឹមតែ២.២%ក៏ដោយ ក៏ Samsung នៅតែនាំមុខគេដដែល។ ក្រុមហ៊ុន Huawei នៅតែអាចរក្សាតំណែងរបស់ខ្លួនបាន បើទោះបីជាបានបាត់បង់២១.៣ភាគរយនៃចំណែកទីផ្សារក៏ដោយ។

តួលេខរបស់ Gartner
តួលេខរបស់ Gartner

អ្នកមានជោគជ័យធំជាងគេនោះគឺក្រុមហ៊ុន Xiaomi ។ ក្រុមហ៊ុនចិនមួយនេះបានកើនឡើង ៣៤.៩% គឺគ្រប់គ្រាន់សម្រាប់បង្ហាញ Apple ថាខ្លួនបានវ៉ាដាច់បើទោះជា Xiaomi មិនទាន់ចូលទៅក្នុងទីផ្សារអាមេរិកនៅឡើយផង។ អ្នកវិភាគទីផ្សារសន្និដ្ឋានថា ការវ៉ាដាច់នេះគឺដោយសារតែការខាតបង់របស់ក្រុមហ៊ុន Huawei នៅទីផ្សារក្រៅប្រទេសចិន ហើយនៅតែអាចវ៉ាដាច់គូប្រជែងរបស់ខ្លួនទៀត ប្រសិនបើវាសនារបស់ក្រុមហ៊ុន Huawei មិនមានការផ្លាស់ប្តូរនៅត្រីមាសបន្ទាប់៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T