អ្នកមាន ប្រព័ន្ធផ្លូវដង្ហើមមិនល្អ សាកអាហារទាំង ៥មុខនេះបាន!!

//s9.kh1.co/7a/7af8bdd8efd77a23e6af108ef1f8ba70434f21c1.jpg
នារី

 ៣០-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

ខ្យល់ពុល អាចបង្ករឲ្យមានបញ្ហាជាច្រើនដល់សុខភាពផ្លូវដង្ហើមរបស់យើង។ ក្រៅពីប៉ះពាល់ដល់អ្នកមានជម្ងឺហឺត ជាតិពុលនៅក្នុងបរិយាកាស ក៏ជាឃាតករដ៏សាហាវសម្រាប់អ្នកផ្ទុកជំងឺ កូវីដ ១៩ ដែរ ។ ហេតុដូចនេះហើយ ទើបយើងត្រូវយកចិត្តទុកដាក់ថែរក្សាស៊ួតរបស់យើងឲ្យបានល្អ។

ប្រសិនបើអ្នកកំពុងរស់នៅកន្លែងដែលមានជាតិពុលច្រើន អ្នកគួរផ្លាស់ប្ដូរមកញុំាអាហារទាំងប៉ុន្មានមុខនេះ ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំ និងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគដែលបណ្តាលមកពីការបំពុលបរិយាកាស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១ ខ្ញី

ខ្ញី
ខ្ញី

ខ្ញីត្រូវបានគេស្គាល់ថា ជាឱសថបុរាណមួយប្រភេទ ដែលមានប្រសិទ្ធិភាពខ្ពស់ក្នុងការជួយព្យាបាលជម្ងឺផ្ដាសាយក្អក និងជួយប្រឆាំងនឹងការរលាក ហើយឬសរបស់វា​ អាចជួយកម្ចាត់ជាតិពុលចេញពីផ្លូវដង្ហើមបានយ៉ាងល្អទៀតផង។ វាសម្បូរទៅដោយ​ជាតិវីតាមីន និងសារធាតុរ៉ែ ដូចជាម៉ាញ៉េស្យូម ប៉ូតាស្យូម បេតាការ៉ូទីន និងជាតិស័ង្កសី ដែលសុទ្ធសឹងតែអាចជួយក្នុងការថែរក្សាសុខភាពសួតរបស់អ្នក។ អ្នកអាចសាកល្បងដោយបន្ថែមខ្ញីទៅក្នុងតែ និងម្ហូបរបស់អ្នកបាន។

២ រមៀត

រមៀត
រមៀត

រមៀតជួយកាត់បន្ថយការរលាក និងកកស្ទះដែលបណ្តាលមកពីជម្ងឺផ្លូវដង្ហើម។ សមាសធាតុសកម្មនៅក្នុងរមៀត ជួយទៅសំអាតសួតដោយធម្មជាតិ។ វាក៏ជួយក្នុងការបង្កើតភាពស៊ាំ និងបន្សាបជាតិពុលនៅក្នុងខ្លួនផងដែរ។ អ្នកអាចលាយរមៀត ឬម្សៅរបស់វា ជាមួយទឹកដោះគោជូរ ទឹកក្រឡុក ឬក៏ម្ហូបអាហាររបស់អ្នកបាន ។

៣ ទឹកឃ្មុំ

ទឹកឃ្មុំ
ទឹកឃ្មុំ

ទឹកឃ្មុំគឺជាទឹកស្ករធម្មជាតិ ដែលមានជំនាញខាងប្រឆាំងបាក់តេរី ហើយជួយក្នុងការកាត់បន្ថយបញ្ហាផ្លូវដង្ហើម។ វាជួយទៅសំអាតផ្លូវដង្ហើម និងថែរក្សាសុខភាពសួតរបស់អ្នក។ ពិសារទឹកឃ្មុំមួយស្លាបព្រាជាមួយទឹកក្តៅអ៊ុនៗ អាចជួយទៅសម្អាតសួត និងជួយកម្ចាត់ជំងឺផ្តាសាយក្អក។

៤ ខ្ទឹមស

ខ្ទឹមស
ខ្ទឹមស

ខ្ទឹមសមានសមាសធាតុដ៏ពូកែមួយ ហៅថាអាលីស៊ីន ដែលដើរតួជាភ្នាក់ងារសំលាប់មេរោគ និងជួយព្យាបាលការឆ្លងមេរោគផ្លូវដង្ហើម។ វាជួយឲ្យការដកដង្ហើម មានភាពរលូនល្អ និងជួយទៅកាត់បន្ថយការរលាក និងហានិភ័យនៃជំងឺមហារីកសួត។ ខ្ទឹមស សាកសមបំផុតសម្រាប់អ្នកជំងឺហឺត។

៥ តែបៃតង

តែបៃតង
តែបៃតង

តែបៃតង ជួយក្នុងការសម្រកទំងន់ និងកាត់បន្ថយការរលាក។ ការទទួលទានតែបៃតងពីរដងក្នុងមួយថ្ងៃ អាចជួយឲ្យសួតរបស់អ្នកដំណើរការបានល្អ៕

Choeng Vouchly
ជឹង វួចលី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T