អាយុថ្លៃមែន! បុរសម្នាក់ សំងំតោងទូកដែលស្ទើរតែលិចចូលសមុទ្រអស់រយៈពេលជិត២ថ្ងៃ ត្រូវបានគេជួយសង្គ្រោះ

//s9.kh1.co/71/7125034e775bfbec82785a5d198b26330d4cf24f.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

នាវិកអាមេរិកម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេលជិត២ថ្ងៃ នៅឯកំពង់ផែមួយ ក្នុងរដ្ឋផ្លរីដា ត្រូវគេរកឃើញថានៅមានជីវិត បន្ទាប់ពីព្យាយាមតោងជាប់នឹងទូក ដែលបានលិចស្ទើរតែស្រុងចូលក្នុងសមុទ្រ ចម្ងាយប្រហែល ១៣៨គឺឡូម៉ែត្រពីច្រាំង។

សហរដ្ឋអាមេរិក៖ បុរសអាមេរិកម្នាក់ ដែលបានបាត់ខ្លួនអស់រយៈពេលជិត២ថ្ងៃ នៅឯកំពង់ផែ Canaveral នៃឆ្នេររដ្ឋផ្លរីដា ត្រូវគេរកឃើញថានៅមានជីវិត បន្ទាប់ពីលោកខំព្យាយាមតោងជាប់នឹងទូក ដែលលិចស្ទើរតែស្រុងចូលក្នុងសមុទ្រ នៅចម្ងាយប្រហែល ១៣៨គឺឡូម៉ែត្រពីច្រាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមឆ្មាំសមុទ្រសហរដ្ឋអាមេរិកបានឲ្យដឹងថា លោក Stuart Bee វ័យ៦២ឆ្នាំ បានបាត់ខ្លួនជាមួយទូកប្រវែង ៣២ហ្វីត (ឬប្រហែល២៨ម៉ែត្រ) បន្ទាប់ពីគាត់បានចេញដំណើរនៅវេលាម៉ោង​ ៤:០០នាទីរសៀលកាលពីថ្ងៃសុក្រ។ ហើយក្រុមគ្រួសាររបស់គាត់ បានរាយការណ៍ដំណឹងនេះ នៅពេលមិនឃើញគាត់វិលត្រលប់មកវិញ ព្រោះជាធម្មតាគាត់មិនដែលស្នាក់នៅលើទឹករយៈពេលលើស ២៤ម៉ោងបែបនេះទេ។

យ៉ាងណាមិញ ក្រុមឆ្មាំសមុទ្របានចុះល្បាត ហើយថែមទាំងបានបញ្ជូនយន្ដហោះមួយគ្រឿង ដើម្បីចូលរួមក្នុងការរុករកនេះ។ លុះដល់វេលាម៉ោង ១១:០០នាទីព្រឹកថ្ងៃអាទិត្យ សមាជិកនៃនាវាដឹកទំនិញធំមួយ ក៏បានប្រទះឃើញលោក Bee នៅតោងជាប់លើទូកកម្សាន្ដរបស់គាត់ ដែលតួនៃទូកទាំងមូលស្ទើរតែលិចបាត់ចូលក្នុងទឹកសមុទ្រទៅហើយ។ បន្ទាប់មក ពួកគេបានជួយសង្គ្រោះគាត់ និងនាំគាត់ទៅដល់ច្រាំងវិញ ដោយសុវត្ថិភាពផងដែរ។

គួរឲ្យដឹងថា ទូកកម្សាន្ដរបស់លោក Bee ចាប់ផ្ដើមមានបញ្ហាម្ដងម្កាលនៅថ្ងៃសៅរ៍ ដោយសារបញ្ហាផ្នែកមេកានិក។ ហើយរហូតដល់កណ្ដាលអាធ្រាត្រថ្ងៃអាទិត្យ ទឹកបានហូរចូលក្នុងកាប៊ីន បណ្ដាលឲ្យទូកនោះចាប់ផ្ដើមលិច ពោលគឺលិចនៅសល់ចុងទូកបន្ដិចប៉ុណ្ណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

លោក Bee មុនពេលជួបឧប្បត្ដិហេតុ 
លោក Bee មុនពេលជួបឧប្បត្ដិហេតុ 
ទូករបស់លោក Bee មុនពេលជួបឧប្បត្ដិហេតុ 
ទូករបស់លោក Bee មុនពេលជួបឧប្បត្ដិហេតុ 
ទូកដែលលិច
ទូកដែលលិច
ទូកដែលលិច
ទូកដែលលិច
លោក Bee ពេលជួយសង្គ្រោះ
លោក Bee ពេលជួយសង្គ្រោះ
លោក Bee ពេលជួយសង្គ្រោះ
លោក Bee ពេលជួយសង្គ្រោះ
កប៉ាល់ដឹកទំនិញ ដែលបានប្រទះឃើញលោក Bee
កប៉ាល់ដឹកទំនិញ ដែលបានប្រទះឃើញលោក Bee
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T