ចិនបើកភ្លើងខៀវដល់ក្រុមហ៊ុន Tesla ដើម្បីលក់រថយន្ត Model Y SUV ដែលផលិតនៅសៀងហៃ

//s9.kh1.co/0e/0e6ac8bc779df91a8e74d8c4cc0aa67661ca3555.jpg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ក្រុមហ៊ុន Tesla នឹងលក់រថយន្តនេះនៅក្នុងប្រទេសចិនផ្ទាល់

ក្រុងស៊ាងហៃ៖  ក្រុមហ៊ុន Tesla Inc បានទទួលការអនុញ្ញាត ឱ្យចាប់ផ្តើមលក់រថយន្តម៉ូឌែល Y SUV នៅក្នុងប្រទេសចិនហើយ ដែលរថយន្តនេះផងដែលត្រូវបានផលិតនៅក្រុងស៊ាងហៃ ប្រទេសចិនផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មាន បានចេញការអនុម័តនេះនៅលើគេហទំព័ររបស់ខ្លួន កាលពីថ្ងៃចន្ទ។

បច្ចុប្បន្ននេះក្រុមហ៊ុន Tesla កំពុងលក់រថយន្តអគ្គិសនីម៉ូឌែល 3 របស់ខ្លួននៅក្នុងប្រទេសចិន ហើយបាននិងកំពុងកសាងសមត្ថភាពផលិតរថយន្តថ្មីនៅស៊ាងហៃ ដើម្បីផលិតរថយន្តម៉ូដែល Y SUV របស់ខ្លួន។ ក្រុមហ៊ុននេះបានដាក់ពាក្យស្នើសុំការអនុញ្ញាតការលក់ម៉ូឌែល Y SUV ដែលផលិតនៅសៀងហៃ កាលពីដើមខែនេះ។

Tesla Model Y 
Tesla Model Y 

ក្រុមហ៊ុន Tesla បានចាប់ផ្តើមចែកចាយរថយន្ត ដែលផលិតនៅក្នុងរោងចក្រស៊ាងហៃរបស់ខ្លួនកាលពីខែធ្នូឆ្នាំមុន និងបានលក់រថយន្តអស់ជាង 13,000 គ្រឿងនៅក្នុងប្រទេសចិននៅខែតុលា។

ក្រុមហ៊ុនក៏បានចាប់ផ្តើមនាំចេញរថយន្តម៉ូដែល 3 ដែលផលិតនៅប្រទេសចិន ទៅកាន់អឺរ៉ុបហើយបាននិយាយកាលពីសប្តាហ៍មុនថា ខ្លួនគ្រោងនឹងចាប់ផ្តើមផលិតឆ្នាំងសាកឡានអគ្គិសនី នៅប្រទេសចិនក្នុងឆ្នាំ 2021 ផងដែរ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T