នាយក​រដ្ឋមន្ត្រី​៖ អ្នក​ពាក់​ព័ន្ធនឹង​ព្រឹត្តិ​ការណ៍ ​២៨​វិច្ឆិកា​ ត្រូវ​​ចាត់​​ទុក​​​ថា​​ខ្លួន ​​«អាចមានកូវីដ​១៩» ប្រសើរ​ជាង​ «​ប្រ​ហែល​​អត់​»​

//s9.kh1.co/d5/d57c1664c40d4fd365e8b1a622c5aeab76e57bd3.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃ ៣០វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងតាមតេលេក្រាម ដោយប្រាប់ឲ្យអ្នក​ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២៨វិច្ឆិកា

សម្តេចនាយករដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃ ៣០វិច្ឆិកានេះ បានបញ្ចេញសារជាសំឡេងតាមតេលេក្រាម ដោយប្រាប់អ្នក​​ពាក់​ព័ន្ធ​នឹង​ព្រឹត្តិការណ៍ ២៨វិច្ឆិកាថា ត្រូវចាត់ទុកខ្លួនឯង «អាចមានកូវីដ១៩» ប្រសើរជាងចាត់ទុកថា «ប្រហែល​អត់​»​។​  សង្កត់ធ្ងន់បែបនេះដោយ នាយករដ្ឋមន្ត្រីលើកឡើងដើម្បីឆ្លើយនឹងសំនួរថា «តើអ្នកពាក់ព័ន្ធគួរទៅធ្វើតេស្តដែរឬទេ?»

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេច ហ៊ុន សែន៖ «សុខចិត្តយកសំណាក! សុខចិត្តធ្វើចត្តាឡីស័ករយៈពេល​ ១៤ថ្ងៃ ប្រសើរជាងគិតថា ខ្លួនឯង​ប្រហែលជាគ្មានការឆ្លងនោះទេ! ធ្វើបែបនេះដើម្បីធានាសុវត្ថិភាពខ្លួនឯងផង និងអ្នកជុំវិញខ្លួនផង។ ដូច្នេះ ខ្ញុំសូម​អំពាវនាវដោយទទូចថា ត្រូវចាត់ទុកថា “យើងអាចមាន” ប្រសើរជាងចាត់ទុកថា “យើងអាចគ្មាន”។»​

សូមរំឭកថា មុនការបញ្ជាក់ពីនាយករដ្ឋមន្ត្រី ក្រសួងសុខាភិបាល បាន​ប្រកាសពីលទ្ធផលតេស្តវិជ្ជមាន ​៨ករណី​បន្ថែម​ទៀតពីព្រឹត្តិការណ៍សហគមន៍​ ២៨វិច្ឆិកា ដែលធ្វើឲ្យចំនួន​សរុបឡើង​ដល់ ​១៤នាក់ រីឯលទ្ធផល ២២៣៤នាក់​អវិជ្ជមាន​។​

ករណីថ្មី ៨នាក់នេះ គឺមានភរិយាអនុប្រធាននាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ ភរិយារបស់មន្ត្រីនាយកដ្ឋាន​ព័ត៌មាន​នៃក្រសួងមហាផ្ទៃ ម្តាយមីងរបស់អ្នកជំងឺ ក្មួយប្រុស គ្រួសារអ្នកបើកបរ និងអ្នកពាក់ព័ន្ធនឹងអ្នកជំងឺ។

គិតមកទល់ថ្ងៃ ៣០វិច្ឆិកានេះ កម្ពុជាមានករណីកូវីដ ១៩ ចំនួន​ ៣២៣នាក់ និងសះស្បើយ ៣០១៕

Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T