Luiz បែកក្បាល ខណៈ Jiminez ត្រូវដឹកទៅពេទ្យ ក្នុងជំនួប Arsenal ចាញ់ Wolves ក្នុងដី ១-២ យប់មិញនេះ (មានវីដេអូ)

//s9.kh1.co/56/56e4f2792924b5d5429cb7247dfa836cfdd8129d.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

Arsenal ភ្លាត់ចាញ់ Wolves ក្នុងជំនួបប្រចាំក្របខ័ណ្ឌ​ Premier League សប្ដាហ៍ទី១០

អង់គ្លេស៖ ខ្សែប្រយុទ្ធ ក្រុម Wolves កីឡាករ Raul Jiminez បានដឹងខ្លួននៅមន្ទីរពេទ្យ ហើយអាចនិយាយវិញបាន ក្រោយការប៉ះទង្គិចក្បាល យ៉ាងធ្ងន់ធ្ងរ ក្នុងជំនួបជ័យជម្នះទៅលើក្រុមកាំភ្លើងធំ Arsenal នាប្រកួតក្របខ័ណ្ឌ Premier League សប្ដាហ៍ទី១០ នៅកីឡដ្ឋាន Emirates Stadium កាលពីរាត្រីថ្ងៃអាទិត្យ ទី៣០ ខែវិច្ឋិកា កន្លងទៅនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=644,h=433,q=100/d7/d762f3edcc215c6dfab77ec43733d9e84ae0ecd3.png

ហេតុការណ៍នោះ កើតឡើងនៅដើមតង់ទី១ នាទីទី៤ ពោល Jiminez និង ខ្សែការពារក្រុមម្ចាស់ផ្ទះ កីឡាករ David Luiz បានប៉ះទង្គិចក្បាលគ្នា យ៉ាងដំណំកំឡុងពេលប្រជែងតែតបាល់ជ្រុង។ ជាលទ្ធផល Luiz បានរងរបួសបែកក្បាល ខណៈខ្សែប្រយុទ្ធក្រុម Wolves ដួលសន្លប់ស្ដូកស្ដឹង ដាក់អុកស៊ីសែនបញ្ជូនទៅមន្ទីរពេទ្យយ៉ាងគួរឲ្យរន្ធត់។

https://s9.kh1.co/__image/w=615,h=501,q=100/4c/4c75f86603475ac7ad54681ad286af9ae62ec8a2.png
https://s9.kh1.co/__image/w=650,h=451,q=100/16/16a8cd5f0a21536e255512ad62f79ca7fd2996d5.png

យ៉ាងណាមិញ Luiz គេអាចបន្តនៅលេងបាន ទ្រាំរហូតដល់បញ្ចប់តង់ទី១ ទើបគេប្ដូរចេញ ជំនួសដោយខ្សែការពារវ័យ២៥ឆ្នាំ កីឡាករ Rob Holding ។

https://s9.kh1.co/__image/w=650,h=366,q=100/e3/e3e043d538395475d908c34d355bb859b7fe8ea8.jpg

ដោយឡែក បើក្រឡេកទៅមើកការប្រកួតវិញ ឃើញថា ក្រុមភ្ញៀវ Wolves ជាអ្នកបើកគណនីនាំមុខមុន សម្រេចទីដោយម្ចាស់អាវលេខ៧ Pedro Neto នៅនាទីទី២៧ មុនពេលខ្សែការពារ Gabriel តែតតាមស្មើឲ្យ Arsenal នៅទី៣០ ខណៈមុននឹងបញ្ចប់តង់ទី១ ពោលនៅនាទីទី៤២ ក្រុមលោក Nuno Espirito Santo ក៏បន្ថែមគ្រាប់ទី២ នាំមុខសាជាថ្មី រកបានតាមរយៈខ្សែប្រយុទ្ធ Daniel Podence ដោយលទ្ធផល១ទល់នឹង២នេះ បានរក្សារហូតដល់បញ្ចប់ការប្រកួតតែម្ដង។

ក្រោយទទួលបាន៣ពិន្ទុបន្ថែម ក្រុម​ Wolves បានឡើងទៅឈរលេខ៦ ក្នុងតារាង Premier League សប្ដាហ៍ទី១០ មាន១៧ពិន្ទុក្នុងដៃ ចំណែកឯក្រុម Arsenal វិញ ក្រោយបរាជ័យយប់មិញ បានធ្លាក់ទៅឈរលេខ១៤ មានត្រឹម១៣ពិន្ទុ៕

សូមទស្សនាវីដេអូសង្ខេបនៃការប្រកួត ខាងក្រោមនេះ៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T