ក្រុមបាតុករថៃ នៅតែបន្តប្រឆាំងនឹងព្រះមហាក្សត្រ ទៅលើបញ្ហានេះ

//s9.kh1.co/ca/ca823b472623c8a0bc695e3c756bc21a92c5f65c.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រុមបាតុករថៃ បានបន្តទម្លាក់ការហែក្បួនដោយប្រជែងនឹងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើអង្គភាពយោធាមួយចំនួន

បាងកក៖ ក្រុមបាតុករថៃ នៅតែបន្តការហែក្បួនបាតុកម្ម ក្នុងគោលបំណង​ប្រឆាំងនឹងការគ្រប់គ្រងរបស់ព្រះមហាក្សត្រលើអង្គភាពយោធាមួយចំនួន​ ក៏ដូចជាប្រឆាំងទៅនឹងការចូលរួមរបស់យោធាទៅក្នុងវិស័យនយោបាយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

 ​យុវជន Parit Chiwarak  ដែលកំពុងប្រឈមមុខនឹងបទឧក្រិដ្ឋលើការចោទប្រកាន់ប្រមាថព្រះមហាក្សត្រ បាននិយាយថា៖

កងទ័ពគួរជាកម្មសិទ្ធិរបស់ប្រជាជន មិនមែនរបស់ស្តេចកាន់កាប់នោះទេ។​ ក្នុងលទ្ធិប្រជាធិបតេយ្យ ព្រះមហាក្សត្រគ្មានសិទ្ធិទទួលខុសត្រូវ ក្នុងការដឹកនាំកងទ័ពទេ។

Parit Chiwarak

គួរបញ្ជាក់ផងដែរថា ការធ្វើបាតុកម្មបានផ្ទុះឡើងនៅក្នុងប្រទេសថៃចាប់តាំងពីខែកក្កដា ដោយផ្តោតលើសំណើសំខាន់ៗចំនួន ៣ រួមមាននាយករដ្ឋមន្រ្តី Prayuth Chan-ocha សុំលាលែងពីដំណែង ផ្លាស់ប្តូររដ្ឋធម្មនុញ្ញ និងកែទម្រង់រាជានិយមរបស់ព្រះមហាក្សត្រ ព្រះបាទMaha Vajiralongkorn៕

ក្រុមអ្នកតវ៉ាកាន់ផ្ទាំងរូបភាពដែលមានរូបភាពនិស្សិតបាត់ខ្លួនក្នុងពេលតវ៉ាទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង
ក្រុមអ្នកតវ៉ាកាន់ផ្ទាំងរូបភាពដែលមានរូបភាពនិស្សិតបាត់ខ្លួនក្នុងពេលតវ៉ាទាមទារឱ្យរដ្ឋាភិបាលចុះចេញពីតំណែង
ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនាំគ្នាដើរឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល
ក្រុមអ្នកតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យនាំគ្នាដើរឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល
មេដឹកនាំនិស្សិតលោក Parit Chiwarak និយាយនៅក្បែរនិស្សិតដទៃទៀតដែលមានឈ្មោះថា panusaya sithijirawattankul នៅឯសេចក្តីប្រកាសស្តីអំពីបន្ទះដែលទើបត្រូវបានដាក់ថា“ ប្រទេសនេះជារបស់ប្រជាជន”
មេដឹកនាំនិស្សិតលោក Parit Chiwarak និយាយនៅក្បែរនិស្សិតដទៃទៀតដែលមានឈ្មោះថា panusaya sithijirawattankul នៅឯសេចក្តីប្រកាសស្តីអំពីបន្ទះដែលទើបត្រូវបានដាក់ថា“ ប្រទេសនេះជារបស់ប្រជាជន”
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T