ផ្លែឈើ ១១មុខ ល្អបំផុតសម្រាប់ពេលចាប់ផ្តើមផ្តល់អាហារដំបូងឲ្យកូន!

//s9.kh1.co/8a/8a2347c6c74bccf570e78d2809be9b2e2b35b48c.jpg
នារី

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ទារក​សម្រាល​ភ្លាម ទឹក​ដោះម៉ាក់ៗ គឺ​ល្អ​បំផុត​សម្រាប់ការ​លូតលាស់​ និង​សុខភាព​កូន “Hello គ្រូពេទ្យ” លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​ទាំង​បំបៅ​ដោះ​កូន​យូរបំផុត​តាម​អាច​ធ្វើ​ទៅ​បាន។

ទារក​សម្រាល​ភ្លាម ទឹក​ដោះម៉ាក់ៗ គឺ​ល្អ​បំផុត​សម្រាប់ការ​លូតលាស់​ និង​សុខភាព​កូន “Hello គ្រូពេទ្យ” លើក​ទឹក​ចិត្ត​ឲ្យ​ម៉ាក់ៗ​ទាំង​បំបៅ​ដោះ​កូន​យូរបំផុត​តាម​អាច​ធ្វើ​ទៅ​បាន។ ពេល​អូនតូច​ដល់​អាយុ​ពី ៦ខែ​ ឡើង​ទៅ ម៉ាក់ៗ​អាច​ឲ្យ​អាហារ​បន្ថែម​ទៅ​កូន​បាន​ ហើយ​អាហារ​ល្អ​បំផុត គឺ​ផ្លែ​ឈើ យក​មក​កិនឲ្យ​ម៉ត់ មុន​បញ្ចុក​ទៅកូន ខណៈ​អត្ថ​បទ​នេះ នឹង​ប្រាប់គ្នា​យើង​ពី​ផ្លែ​ឈើ​ ១១មុខ សម្បូរ​វីតាមីល្អ​បំផុត​សម្រាប់​សុខភាព​កូន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ផ្លែ​ប៉ោម

ផ្លែ​ប៉ោម​កិនម៉ត់ ​ងាយ​​រំលាយ ហេតុនេះ ត្រូវ​ចាត់​ទុក​​ជា​អាហារ​ល្អ​សម្រាប់ទារក​​តូចៗ ​មិន​ទាន់​មាន​ធ្មេញ។ របប​អាហារ BRAT មាន​ដូច​ជា ចេក បាយ ប៉ោម និង​នំប៉័ង​អាំង ត្រូវ​បាន​ណែនាំ​ដោយ​គ្រូពេទ្យ​ឯក​ទេស​ជំងឺ​កុមារ ឲ្យ​ផ្តល់​ជា​ចំណី​បន្ថែម​សម្រាប់​ទារក​អាយុ​ចាប់​ពី ៦ខែ ដើម្បី​បន្ថយ​អាការៈ​រាករូស​។ Pectin ជា​សារធាតុ​សរសៃ​ មាន​ក្នុង​ផ្លែ​ប៉ោម​ ក៏​អាច​ជួយ​ដោះ​ស្រាយ​បញ្ហា​ក្តៀន​លាមកបាន​​ផង​ដែរ។

២- ផ្លែប៊ឺរ

ប៊ឺរ ​ជា​ផ្លែឈើ​​ល្អ​សម្រាប់​សុខភាព ហើយ​រឹត​តែ​ពិសេស​សម្រាប់​ទារក​តូចៗ។

៣- ផ្លែល្ហុង

ផ្លែ​ល្ហុង​មាន​សាច់​ទន់ ងាយ​ក្នុង​លេប ហើយ​ក៏​អាច​យក​ធ្វើ​ជាអាហារ​ពេល​ផ្តាច់​ទឹក​ដោះ​បាន​ដែរ។ ល្ហុង​​សំបូរ​ទៅ​ដោយ​វីតាមីន​ C និង​បេតា​ការ៉ូទែន។ ល្ហុង​ទម្ងន់​ត្រឹម​តែ ៣អោន ឬ​ ៨៥​ក្រាម ជួយ​​ផ្តល់​វីតាមីន C ​គ្រប់​គ្រាន់​សម្រាប់​តម្រូវ​ការ​ប្រចាំ​ថ្ងៃ​របស់​ក្មេង​ទៅ​ហើយ។ ផ្លែ​ល្ហុង ​មាន​សារធាតុ​សរសៃ​ខ្ពស់ ចាំបាច់​សម្រាប់​មុខ​ងារ​ធម្មតា​​របស់​ពោះ​វៀន ពោលបន្ទោបង់​តែ​ម្តង។ ល្ហុង ​ក៏​មាន​អង់ស៊ីម​មួយ​ចំនួន ​ជួយ​ដល់​ការ​រំលាយ​អាហារ​ទៀត​ផង។

៤- ផ្លែ​សារី

សារី ​ជា​ផ្លែ​ឈើ​ ​មាន​សារធាតុ​អាច​នាំ​​ឲ្យមាន​ប្រតិកម្ម​តិច​បំផុត ក៏​អាច​យក​ធ្វើ​ជាអាហារ​ពេល​ផ្តាច់​ទឹក​ដោះ​ ដូច​ផ្លែ​ល្ហុង​បាន​ដែរ។

៥- ផ្លែ​ចេក

ចេក​ ជា​ផ្លែ​ឈើ​ដ៏​ល្អ​​ សម្បូរ​ទៅ​ដោយ​សារធាតុ​ចិញ្ចឹម​ជា​ច្រើន​ ហើយ​ក៏​ជា​ផ្លែឈើសក្តិ​សម​សម្រាប់​ទារក​តូចៗ​រៀន​ញ៉ាំ​អាហារដំបូង​ៗ​។ ចេញសម្បូរ ជាតិ​ស្ករ​ក្រ​រលាយ អាច​ផ្តល់​ថាមពលក្មេងមាន​លំនឹង។ ចេក ក៏​​អាហារ​ដ៏​ល្អ ​​ស្រួល​យក​តាម​ខ្លួន​ ដោយ​សារ​វា​មាន​សំបក​ការពារ​ស្រាប់ ថែម​ទាំង​អាច​​ជួយ​ព្យាបាល​អាការៈ​រាក​រូស​ និង​ក្តៀន​លាមក​បាន​ដែរ។

៦- ផ្លែអាព្រីខត (Apricots)

ផ្លែ​ឈើ​ប្រភេទ​នេះ បច្ចុប្បន្នក៏​មាន​លក់​នៅ​តាម​ទីផ្សារ​ក្នុង​ស្រុក​យើង​ដែរ ហើយ​វាសម្បូរ​​ទៅ​ដោយ​ពពួក​បេតា​ការ៉ូទែន និង​សារធាតុ​សរសៃ ជាតិដែក​ ក៏​ដូច​ជា​ប៉ូតាស្យ៉ូម​ សុទ្ធ​សឹង​ល្អ​ខ្លាំង​សម្រាប់​ទារក​តូចៗ។

៧- ផ្លែត្រសក់​ផ្អែម

ត្រសក់​ផ្អែម សម្បូរ​សារធាតុ​ចិញ្ចឹម​ជាង​គេ​ក្នុង​ចំណោម​ពពួកពូជ​​ផ្លែ​ត្រសក់ទាំង​អស់ ព្រោះ​​មានទាំង​​រសជាតិ​ផ្អែម​ឆ្ញាញ់​ ហើយ​សម្បូរ​​ដោយ​វីតាមីន C និងពពួក​បេតា​ការ៉ូទែន។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T