ចាស់តែវ័យទេ! Cavani ប្ដូរចូលតង់ទី២ តែតបាន២គ្រាប់និងបញ្ជូន១គ្រាប់ ជួយបិសាចវាយបក Southampton យក៣ពិន្ទុ (មានវីដេអូ)

//s9.kh1.co/0e/0eb0eb292ee29544bf62dcec15610eb148e0fe17.jpg
កីទ្បា

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

Man UTD យកឈ្នះក្រុមម្ចាស់ផ្ទះ Southampton ទាំងត្រដាបត្រដួសដោយលទ្ធផល ២ទល់នឹង៣

អង់គ្លេស៖ ខ្សែប្រយុទ្ធចាស់វស្សា Edinson Cavani បានជាប់ជាកីឡាករឆ្នើមប្រចាំការប្រកួត ក្រោយរូបគេជួយស្រោចស្រង់ក្រុមបិសាចក្រហម Manchester United ទទួលបាន៣ពិន្ទុ ពីការប្រកួតទល់នឹងក្រុមម្ចាស់ផ្ទះ Southampton ដែលជាជំនួបក្របខ័ណ្ឌ Premier League សប្ដាហ៍ទី១០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

ជាក់ស្ដែងនៅក្នុងការប្រកួត ដែលប្រព្រឹត្តទៅនាកីឡដ្ឋាន St. Mary's Stadium កាលពីយប់មិញ Cavani ត្រូវបានអ្នកចាត់ការក្រុម Man UTD លោក Ole Gunnar Solskjaer ប្ដូរចូលនៅដើមតង់ទី២ ជំនួសខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ក្រោយត្រូវបានក្រុម Southampton នាំំមុខជាបណ្ដោះអាសន្ន២-០ ក្នុងតង់ទី១ រកបានដោយកីឡាករ Jan Bednarek នៅនាទីទី២៣ និង ការស៊ុតបាល់ហ្វ្រីឃីគកោងបញ្ចូលទីយ៉ាងល្អពីសំណាក់ប្រធានក្រុម James Ward-Prowse នៅនាទីទី៣៣។

https://s9.kh1.co/__image/w=650,h=434,q=100/4b/4b8b783dcd494e04dc290d308446516800a5ef6b.png

យ៉ាងណាមិញ ក្រោយប្ដូចូលបានជិត១៥នាទី ខ្សែប្រយុទ្ធវ័យ៣៣ឆ្នាំ បានបញ្ជូនបាល់១គ្រាប់ ឲ្យខ្សែបម្រើ Bruno Fernandes វាយបកបាន១គ្រាប់ មុនរូបគេរកបានខ្លួនឯងផ្ទួនៗ២គ្រាប់ នៅនាទីទី៧៤ និង ៩០+៣។

កីឡាករ Edinson Cavani
កីឡាករ Edinson Cavani

តាមរយៈជ័យជម្នះដ៏ត្រដាបត្រដួស ដោយលទ្ធផល២-៣នេះ បានជួយរំកិលក្រុម Man UTD ឡើងមកលេខ៨ ក្នុងតារាង Premier League សប្ដាហ៍ទី១០ មាន១៦ពិន្ទុក្នុងដៃ ចាញ់ក្រុមកំពូលតារាង Tottenham Hotspur ចំនួន៥ពិន្ទុប៉ុណ្ណោះ។

គួរបញ្ជាក់ដែរថា Cavani ជាកីឡាករទី២ហើយ ក្នុងប្រវត្តិសាស្ត្រក្រុម Man UTD ដែលអាចស៊ុត បញ្ជូនផង ក្រោយប្ដូរចូលពីកៅអីបម្រុង ដោយមានតែខ្សែប្រយុទ្ធជើងចាស់ Ruud van Nisterlrooy ធ្លាប់ធ្វើបានទល់នឹងក្រុម Charlton កាលពីឆ្នាំ២០០២៕

បើចង់ឃើញការស៊ុតបញ្ចូលទីគ្នា ជក់ចិត្តយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T