ខ្វះជាតិដែកមិនត្រឹមប៉ះពាល់សុខភាពទេ សម្រស់ក៏អន់ថយទៅតាមនោះដែរ!

//s9.kh1.co/5c/5cebb783a114850527a1b673c94d553ec7b9b9f2.jpg
នារី

 ៣០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

មនុស្សភាគច្រើនគិតថា ការ​ខ្វះ​ជាតិ​ដែក ជារឿងសំខាន់​សម្រាប់តែ​អ្នក​មាន​ផ្ទៃពោះ តែ​ការពិត​ទៅ​មនុស្ស​ទូទៅ ក៏​ជា​បញ្ហា​ចោទ​ផង​ដែរ។

មនុស្សភាគច្រើនគិតថា ការ​ខ្វះ​ជាតិ​ដែក ជារឿងសំខាន់​សម្រាប់តែ​អ្នក​មាន​ផ្ទៃពោះ តែ​ការពិត​ទៅ​មនុស្ស​ទូទៅ ក៏​ជា​បញ្ហា​ចោទ​ផង​ដែរ។ លោក​វេជ្ជបណ្ឌិត លី ឫទ្ធីគុណ បាន​បកស្រាយ​ថា អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹមតែ​ប៉ះពាល់​ចំពោះ​សុខភាព​ប៉ុណ្ណោះ​ទេ សម្រស់​ក៏​ថមថយ​ទៅ​តាម​នោះ​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ស្បែក​ស្លេកស្លាំង

នៅ​ពេល​ខ្វះ​ជាតិ​ដែក ស្បែក​ប្រែ​ជា​ស្លេកស្លាំងខ្លាំង ព្រោះ​អេម៉ូក្លូប៊ីន​ផ្តល់​ឲ្យ​ស្បែក​ពណ៌ភ្លឺ​ថ្លា មាន​កម្រិត​ទាប​ជាង​មុន។ ប៉ុន្តែ​បើ​ស្បែក​យើង​បែប​នោះ​តាំងពី​ដើម​មក អាច​សង្កេត​មើល​ក្នុង​ភ្នែក ប្រសិនបើ​ខុស​ពី​ធម្មតា​នេះ​អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។

២- អណ្ដាត​បែក/ បបូរមាត់​ស្ងួត ប្រេះ បែក

បើ​អណ្ដាត​មាន​សភាព​ហើម បែក​ដោយ​មាន​ភាព​ឈឺ​ចាប់ អាច​ជា​សញ្ញា​កង្វះ​ជាតិ​ដែក។ អ្នក​ខ្វះ​ជាតិ​ដែក​មិន​ត្រឹម​តែ​ធ្វើឲ្យ​ស្បែក​ស្លេក​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើឲ្យ​បបូរ​មាត់​ស្ងួត ប្រេះ បែក ព្រម​ទាំង​ដំបៅ​នៅ​កៀន​បាត់ ក៏​ជា​សញ្ញា​ខ្វះ​ជាតិ​ដែក​ដែរ។

៣- ជើង​ធ្វើ​ចលនា​ដោយ​មិន​ដឹង​ខ្លួន

នេះ​បណ្ដាល​មក​ពី​កង្វះ​ជាតិ​ដែក ដោយ​ធ្វើ​ឲ្យ​ជើង​ធ្វើ​ចលនា​ខ្លាំង​ៗ​ដោយ​មិន​បាន​ដឹង​ខ្លួន។ ភ្ញោច​ជើង​ដោយ​មិន​ចង់​ធ្វើ ហើយ​មាន​អារម្មណ៍​ដូច​មាន​អ្វី​វា​លើ​ជើង នាំ​ឲ្យ​ពិបាក​គេង។

៤- ជ្រុះ​សក់

ការ​ជ្រុះ​សក់​បណ្ដាល​មកពី​កង្វះ​ជាតិ​ដែដែរ នៅ​ពេល​ដែល​ឫស​សក់​មិន​មាន​អុកស៊ីសែន​គ្រប់គ្រាន់ នឹង​ឈាន​ដល់​ដំណាក់កាល​ជ្រុះ​ហើយ​មិន​ដុះ​ឡើងវិញ។ វា​ជា​រឿង​ធម្មតា​ទេ​ដែល​ជ្រុះ​សក់​ប្រមាណ ១០០ សរសៃ​ក្នុង​មួយ​ថ្ងៃ តែ​បើ​កត់សម្គាល់​ឃើញ​ថា​ការ​ជ្រុះ​សក់​របស់​យើង​ហួស​កម្រិត ហើយ​វា​មិន​មាន​ការ​រីក​ដុះ​លូតលាស់​មក​វិញ​ទេ​នោះ អាច​ជា​សញ្ញា​នៃ​កង្វះ​ជាតិ​ដែក។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T