​WHO អំពាវ​នាវឲ្យ​ភាគី​​​ អ៊ី​រ៉​ង់-អ៊ីស្រាអែល រក្សា​​ភាព​​អត់​​ធ្មត់​​ ក្រោយ​​​​ការ​​ស្លាប់​​​របស់​​​អ្នក​​ជំនាញ​​វិទ្យា​សាស្ត្រ​​នុយ​​ក្លេ​អ៊ែ​រ​​​មួយរូប

//s9.kh1.co/9b/9be5dbcb286e1157f9001ae57fdb4943dea17cb8.jpg
សង្គម

 ៣០-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

​ប្រមុខ​អង្គការសហប្រជាជាតិជំរុញឲ្យរក្សា​ភាព​អត់ធ្មត់​ ជៀសវាងការ​ផ្ទុះ​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់ បន្ទាប់ពីការស្លាប់​របស់​​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​អ៊ី​រ៉​ង់

អ៊ី​រ៉​ង់​៖​ ក្រោយពី​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់គឺ​លោក​ ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ ​ត្រូវ​បាន​គេ​ធ្វើឃាត​ លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​ ជា​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​​​បាន​អំពាវនាវ​ឱ្យគ្រប់គ្នា​រក្សា​ភាព​អត់ធ្មត់​។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​របស់អង្គការសហប្រជាជាតិ​ ​ចុះផ្សាយ​ដោយ​សារ​ព័ត៌មាន​ CNN ​នៅ​ថ្ងៃ​ទី​២​៨​ ​ខែវិច្ឆិកា​ ​ឆ្នាំ​២​០​២​០​ ​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់
លោក ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរកំពូលរបស់អ៊ីរ៉ង់
ថយន្តដែលត្រូវបានគេវាយប្រហារ
ថយន្តដែលត្រូវបានគេវាយប្រហារ

ការ​អំពាវនាវ​របស់​ប្រមុខ​អង្គការសហប្រជាជាតិ​ ​តាមរយៈ​អ្នកនាំពាក្យ​របស់​ខ្លួន​ខាងលើ​នេះ​ ​បាន​កើតមានឡើង​ក្រោយ​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់​លោក​ ម៉ូហ៍​សេន​ ​ហ្វា​គ្រីហ្សាដេហ៍ ​បាន​បាត់បង់ជីវិត​នៅ​ថ្ងៃសុក្រ​នេះ​ ​នៅ​ក្នុង​ការវាយប្រហារ​មួយ​នៅ​ខាងក្រៅ​ទីក្រុង​តេ​ហេ​រ៉​ង់ ​ខណៈ​អ៊ី​រ៉​ង់​បាន​ចោទប្រកាន់ហេតុការ​នេះថាជា​ស្នាដៃ​របស់​​អ៊ីស្រាអែល​ ​និង​ព្រមានអំពីការសងសឹក​ធ្ងន់ធ្ងរ​តបតវិញ។

កន្លែងកើតហេតុ
កន្លែងកើតហេតុ

យ៉ាងណាមិញអ្នកនាំពាក្យ​របស់​លោក​ ​អាន់​តូ​នី​ញ៉ូ ហ្គូ​ដ​ទែ​រ៉េ​ស​​ ​បាន​លើកឡើង​ថា៖​ ​«ថ្ងៃនេះ​យើង​បាន​ទទួល​ដំណឹង​ថា​ ​អ្នកជំនាញ​កំពូល​ផ្នែក​វិទ្យាសាស្ត្រ​នុយ​ក្លេអ៊ែ​រ​រ​អ៊ី​រ៉​ង់​ ត្រូវ​បាន​គេ​ធ្វើឃាត​ស្ថិតនៅ​ក្បែរ​ទីក្រុង​តេ​ហេ​រ៉​ង់…។ ​យើង​សូម​ជ​ម្រុ​ញ​ឱ្យគ្រប់គ្នា​រក្សា​ភាព​អត់ធ្មត់​ ​ហើយ​ត្រូវ​ជៀសវាង​ការ​ធ្វើសកម្មភាព​ណាមួយ​ ​ដែល​អាច​នាំទៅ​រកការ​ផ្ទុះ​ភាព​តានតឹង​ខ្លាំង​ឡើង​នៅ​ក្នុង​តំបន់»​៕

Tim Sokhieng
Sokhieng Tim (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T