ហេតុផលទាំង១០ ដែលអ្នកគួរធ្វើអាជីវកម្ម នៅលើ Instagram

//s9.kh1.co/d1/d11e9ec226a8ebca94d4569f6e2e60346ff14e9b.jpeg
បច្ចេកវិទ្យា

 ៣០-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បណ្តាញសង្គមមួយនេះមានប្រយោជន៍សម្រាប់ការធ្វើអាជីវកម្ម

បរទេស៖ ការធ្វើអាជីវកម្មលើបណ្តាញសង្គម កំពុងតែមានប្រជាប្រិយភាពនៅទូទាំងពិភពលោក ដោយសារតែវាមានភាពងាយស្រួល និងរហ័ស។​ មានអាជីវកម្មជាច្រើនកំពុងយកប្រេនរបស់ពួកគេទៅផ្សព្វផ្សាយលើ Instagram ដោយសារតែបណ្តាញមួយនេះមានអ្នកប្រើប្រាស់ច្រើនលើសលប់ ហើយខាងក្រោមនេះគីជាហេតុផលជាច្រើនទៀតដែលម្ចាស់អាជីវកម្ម ជ្រើសរើសយក Instagram៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

10. មនុស្សជាងមួយពាន់លាននាក់ប្រើ Instagram

បើចំនួនអ្នកលេងច្រើនយ៉ាងហ្នឹង អ្នកមិនចង់ឱ្យប្រេន និងផលិតផលរបស់អ្នកផ្សព្វផ្សាយដល់មនុស្សជាច្រើនបានដឹងទេអី? អ្នកមិនអាចរំលង Instagram និងចំនួនអ្នកប្រើប្រាស់ដ៏ច្រើនមហិមានេះបានទេ។

9. មនុស្សម្នាក់ចំណាយពេលជាមធ្យម ២៨ នាទីនៅលើ Instagram ជារាល់ថ្ងៃ

ចំនួននាទីនេះក៏ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងទៀត។ បើសិនជាពួកគេមើលចំប្រេនរបស់អ្នកដោយចៃដន្យ ហើយបើសិនជាអ្នកមានយុទ្ធសាស្ត្រត្រឹមត្រូវ មានប្រេន story telling ខ្លាំងគួរឱ្យចាប់អារម្មណ៍នោះ ប្រេនរបស់អ្នកនឹងអាចទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ទាំងនោះកាន់តែច្រើន។

8. Instagram គឺជាកន្លែងដែលទំនោរទៅរកប្រជាជនវ័យក្មេង

៧៣% នៃក្មេងអាយុពី ១៨ ទៅ ២៤ ឆ្នាំប្រើប្រាស់ Instagram ដោយសារតែបណ្តាញសង្គមមួយនេះមានប្រជាប្រិយភាពខាងចែករំលែករូបថតឡូយៗស្អាតៗ។ នោះហើយជាមូលហេតុដែលអាជីវកម្មដែលកំពុងព្យាយាមទាក់ទាញក្មេងជំនាន់ក្រោយ គួរតែធ្វើទីផ្សារនៅលើ Instagram។

7. Instagram គឺជាកន្លែងកំពូលសម្រាប់ទីផ្សារ Influencer
អ្នកណាក៏ដឹងដែរថា Instagram ជាកន្លែងដែលប្រមូលផ្តុំដោយ Influencers ល្បីៗ ហើយអាជីវកម្មផ្សេងៗអាចឱ្យ Influencers ទាំងនោះផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅដល់អ្នកមើលដែលជាអ្នកគាំទ្ររបស់ Influencers ទាំងនោះបាន ធ្វើបែបនេះផលិតផលរបស់អ្នកនឹងមានអ្នកស្គាល់កាន់តែច្រើន។

6. Instagram មានការចូលរួមខ្ពស់ជាងបណ្តាញសង្គមសំខាន់ៗដទៃទៀត។

អត្រាចូលរួមជាមធ្យមនៅលើ Instagram គឺ ១.២២% ធៀបនឹងហ្វេសប៊ុក ០.០៩% ។ និយាយទៅ ផលិតផលរបស់អ្នកនៅលើ Instagram មានឱកាសក្នុងការទទួលបានចុច like និង comment ច្រើនជាងនៅលើហ្វេសប៊ុក។

5. មនុស្សភាគច្រើនចូលចិត្តមើលផលិតផលដែលនៅលើ Instagram

តាមការស្ទង់មតិរបស់ហ្វេសប៊ុក អ្នកប្រើប្រាស់ ៦៦% បានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេប្រើ Instagram ដើម្បីមើលប្រេនផលិតផលផ្សេងៗ។ ពួកគេមើលម៉ាកយីហោណាដែលពួកគេពេញចិត្ត។ ដូច្នេះប្រសិនបើអាជីវកម្មអ្នកមិនមានលើ Instagram អ្នកអាចនឹងបាត់បង់អតិថិជនមួយចំណែកធំ។

4. ការទិញទំនិញនៅលើ Instagram កំពុងកើនឡើង

៨៣ ភាគរយនៃអ្នកប្រើប្រាស់ Instagram និយាយថាពួកគេប្រើ Instagram ដើម្បីរកផលិតផលនិងសេវាកម្មថ្មីៗ ហើយ ៨០ ភាគរយនៃពួកគេប្រើវាដើម្បីជួយពួកគេសម្រេចចិត្តថា តើត្រូវទិញទំនិញអ្វីមួយ ឬអត់។

3. ការផ្សាយពាណិជ្ជកម្មនៅលើ Instagram មានប្រជាប្រិយភាព និងមានឥទ្ធិពល

ការផ្សាយពាណិជ្ជកម្មតាម Instagram អាចធ្វើបានក្រោមទម្រង់ជារូបភាព វីដេអូ។ ជាថ្មីម្តងទៀតប្រសិនជាផលិតផលអ្នកចង់វាយលុកទីផ្សារយុវវ័យនោះ ការផ្សាយពាណិជ្ជកម្មលើ Instagram គួរតែជាយុទ្ធសាស្ត្រសំខាន់របស់អ្នក។

2. Instagram ធ្វើឱ្យយីហោរបស់អ្នកកាន់តែទាក់ទាញ

៧៨% នៃអ្នកប្រើប្រាស់ Instagram យល់ថាម៉ាកដែលមានវត្តមាននៅលើ Instagram គី «ពេញនិយម»។  ដូច្នេះគ្រាន់តែមានវត្តមានលើ Instagram ក៏អាចជួយទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ទៅលើម៉ាករបស់អ្នកបានដែរ។

1. ការផ្ញើសារនៅលើ Instagram កាន់តែមានភាពងាយស្រួល

ថ្ងៃទី ១៩ ខែតុលា Facebook បានប្រកាសថាពួកគេកំពុងធ្វើបច្ចុប្បន្នភាពលើ Messenger API ដើម្បីគាំទ្រការផ្ញើសារនៅលើ Instagram ។ វានឹងមានភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកលក់នឹងអតិថិជនតាមរយៈការផ្ញើសារ៕

អ្នកប្រើប្រាស់  Instagram
អ្នកប្រើប្រាស់  Instagram
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T