សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងកងការពារសរុបចំនួន៩៤នាក់ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ លើតេស្តជំងឺកូវីដ-១៩ លើកទី១

//s9.kh1.co/15/150b999d1f586961f88da68d4b9e246754ff79c4.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១០ល្ងាច · ៣ ឆ្នាំមុន

សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងកងការពារសរុបចំនួន៩៤នាក់ ទទួលលទ្ធផលអវិជ្ជមានទាំងអស់ លើតេស្តជំងឺកូវីដ-១៩ លើកទី១។

ភ្នំពេញ៖  នេះបើតាមការបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចក្រឡាហោម ស ខេង នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធធ្វើតេស្តរកវីរុសកូវីដ១៩ លើសំណាករបស់សម្តេចក្រឡាហោម ស ខេង និងក្រុមគ្រួសារ ព្រមទាំងកងការពាររបស់សម្តេច ដែលមនុស្សសរុប៩៤នាក់ អវិជ្ជមានកូវីដ១៩ទាំងអស់។ ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ក្នុងផេកផ្លូវការ របស់សម្តេចយ៉ាងដូច្នេះថា «យោងតាមការបញ្ជាក់របស់ក្រសួងសុខាភិបាលបានឲ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្រុមគ្រួសារ ព្រមទាំងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ និងកងការពារមានចំនួន ៩៤នាក់ បានទទួលលទ្ធផលល្អប្រសើរលើតេស្តជំងឺកូវីដ-១៩លើកទីមួយ ដោយអវិជ្ជមានទាំងអស់»។

យ៉ាងណាក៏ដោយ សម្ដេចក្រឡាហោម ក្រុមគ្រួសារ និងអ្នកពាក់ព័ន្ធក្នុងក្រុមគ្រួសារ នៅតែបន្តធ្វើចត្តាឡីស័ក និងអនុវត្តតាមការណែនាំ របស់ក្រសួងសុខាភិបាលជាបន្តទៀត ៕

សម្តេចក្រឡាហោម ស ខេង 
សម្តេចក្រឡាហោម ស ខេង 
សារនៅក្នុងផេកផ្លូវការ របស់សម្តេចក្រឡាហោម ស ខេង
សារនៅក្នុងផេកផ្លូវការ របស់សម្តេចក្រឡាហោម ស ខេង
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T