មនុស្ស 43 នាក់ត្រូវបានសម្លាប់ដោយពួកឧទ្ទាម ក្នុងការវាយប្រហារមួយនៅប្រទេសនីហ្សេរីយ៉ា

//s9.kh1.co/a8/a87dbd1d853e1fd1c3c71c0ee0133d26a1aa4970.png
សង្គម

 ២៩-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កម្មករធ្វើការនៅក្នុងវាលស្រែប្រហែល ៤០ នាក់ជាង ត្រូវបានរាយការណ៍ថាបានស្លាប់នៅក្នុងការវាយប្រហារនៅរដ្ឋ Borno នៅភាគឥសានប្រទេសនេះ។

នីហ្សេរីយ៉ា៖ កាលពីថ្ងៃសៅរ៍នេះ ក្រុមវាយប្រហារបានចងពួកកម្មករ រួចអាករសម្លាប់ពួកគេនៅក្នុងភូមិ Koshobe ជិតរាជធានី Maiduguri នៃរដ្ឋ Borno។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មេដឹកនាំក្រុមជីវពលប្រយុទ្ធប្រឆាំងនឹងក្រុមប្រដាប់អាវុធក្នុងតំបន់នោះ បានប្រាប់ភ្នាក់ងារសារព័ត៌មាន AFP ថា៖ «យើងបានរកឃើញសាកសពរបស់មនុស្ស 43 នាក់ដែលត្រូវបានគេសម្លាប់ ហើយរកឃើញ 6 នាក់ទៀតរងរបួសធ្ងន់»។ លោកក៏បានបន្ថែមថា៖ «គ្មានអ្វីត្រូវសង្ស័យទេ នេះគីជាស្នាដៃពួកឧទ្ទាមបូកូហារ៉ាម ដែលធ្វើប្រតិបត្តិការនៅតំបន់នោះ ហើយតែងតែវាយប្រហារកសិករជាញឹកញាប់»។

ផែនទី 
ផែនទី 

ពួកជនរងគ្រោះគឺជាពួកកម្មករមកពីរដ្ឋ Sokoto នៅភាគពាយព្យប្រទេសនីហ្សេរីយ៉ា ដែលមានចម្ងាយប្រហែល 1,000 គីឡូម៉ែត្រ ពួកគេបានធ្វើដំណើរទៅភាគឦសានដើម្បីស្វែងរកការងារធ្វើ។ មានកម្មករ 60 នាក់ត្រូវបានគេជួលឱ្យប្រមូលផលស្រូវនៅក្នុងវាលស្រែ ដោយ 43 នាក់ត្រូវបានសម្លាប់និង 6 នាក់រងរបួស។ ឯចំណែក 8 នាក់ទៀតដែលបាត់ខ្លួនត្រូវបានគេសន្មត់ថាត្រូវពួកឧទ្ទាមចាប់ទៅ។

អាជ្ញាធរកំពុងស្វែងរកក្រុមអ្នកវាយប្រហារ
អាជ្ញាធរកំពុងស្វែងរកក្រុមអ្នកវាយប្រហារ

ក្រុមឧទ្ទាមបូកូហារ៉ាម និង ISWAP បានកំណត់គោលដៅវាយប្រហារកាន់តែច្រើនឡើងៗទៅលើ អ្នកកាប់ឈើ អ្នកចំការ និងអ្នកនេសាទ ក្នុងយុទ្ធនាការឃោរឃៅរបស់ពួកគេ ដោយចោទប្រកាន់អ្នកទាំងនោះពីបទធ្វើចារកម្ម និងបញ្ជូនព័ត៌មានទៅក្រុមយោធា និងកងជីវពលក្នុងតំបន់ដែលប្រឆាំងជាមួយពួកគេ៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T