ភរិយា អគ្គនាយកពន្ធនាគារ ដែលឆ្លងកូវីដ១៩ ទៅផ្សារអ៊ីអន១ ល្ងាចម៉ោង៥៖៣០នាទី ថ្ងៃទី២១ វិច្ឆិកា ដូច្នេះ អ្នកពាក់ព័ន្ធ ប្រញាប់មកធ្វើតេស្តថ្ងៃនេះ

//s9.kh1.co/5b/5b5874aaa89d49b09f57cf09a72b12e84e377dcd.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ឆ្លង

ភ្នំពេញ៖ ស្ត្រីភរិយារបស់អគ្គនាយកពន្ធនាគារ ដែលរកឃើញវិជ្ជមានកូវីដ១៩ បានចូលទៅផ្សារទំនើបអ៉ីអនទី១ នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅម៉ោង ៥៖ ៣០នាទីល្ងាចថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ ដូច្នេះអ្នកដែលជាប់ពាក់ព័ន្ធ សូមមេត្តា មកធ្វើតេស្ត នៅថ្ងៃនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចំពោះភរិយារបស់អគ្គនាយកពន្ធនាគារ បានទៅដល់ផ្សារទំនើបអ៉ីអនទី១ នៅម៉ោង ៥៖៣០នាទីល្ងាច ហើយបានដើរលេងនៅផ្សាររយៈពេលមួយម៉ោងកន្លះ រូចចូលពិសារអាហារជប៉ុន នៅខាងឆ្វេង ជណ្តើរយន្ត។ ក្រោយមក គាត់បានចេញទៅទិញខោអាវ និងតុក្កតាផ្ញើចៅ ហើយក៏ចូលបន្ទប់ទឹក។ ចុងក្រោយ គាត់ចូលបន្ទប់ទឹកគាត់ចេញទៅផ្ទះតែម្តង។

ចំណែកឯសម្រាប់ប្រជាពលរដ្ឋដែលចូលទៅផ្សារអ៉ីអន នៅព្រឹក ឬមុនថ្ងៃទី២១ ខែវិច្ឆិកា មិនជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះទេ៕

https://s9.kh1.co/__image/w=650,h=366,q=100/5b/5b5874aaa89d49b09f57cf09a72b12e84e377dcd.jpg
Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T