ផ្កាអាថ៌កំបាំងមួយបានរីកបង្អួតសម្រស់ គ្មានអ្នកស្គាល់ នៅតំបន់ដាច់ស្រយាល

//s9.kh1.co/34/340142ae39d7fa27d0f5dda2de5a5dcdc851facf.jpg
សង្គម

 ២៩-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

រុក្ខជាតិនេះត្រូវបានគេរកឃើញមាននៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន ដែលដុះជុំវិញបឹងនិងនៅលើដីភក់។

អង់គ្លេស៖ រុក្ខជាតិដ៏កម្រមួយបានលេចឡើងម្ដងទៀត បន្ទាប់ពីលាក់ខ្លួនអស់រយៈពេលជាងមួយសតវត្សរ៍។ រុក្ខជាតិដែលមានផ្កាពណ៌ផ្កាឈូក ត្រូវបានគេរកឃើញ កំពុងដុះនៅលើច្រាំងនៃស្រះនៅតំបន់កសិកម្ម ក្នុងតំបន់ Norfolk។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភេទផ្កាអាថ៌កំបាំងបានត្រឡប់មកវិញពីការបាត់វត្តមាន បន្ទាប់ពីគ្រាប់ពូជបានកប់ទៅក្នុងដីភក់ ដែលត្រូវបានរំខានក្នុងកំឡុងពេលធ្វើការ ដើម្បីស្ដារស្រះ។ ហើយអ្នកវិទ្យាសាស្ត្រនិយាយថា កិច្ចប្រឹងប្រែងអភិរក្សអាចនឹងនាំឲ្យមានការវិលត្រឡប់ នៃពូជរុក្ខជាតិផ្សេងៗ ដែលត្រូវបានគេបំភ្លេចចោលជាយូរមកហើយ។

លោក Carl Sayer សាស្ត្រាចារ្យនៅមហាវិទ្យាល័យ University London London (UCL) បានជំពប់ដួលលើដើមផ្កានេះ នៅពេលគាត់ចុះទៅពិនិត្យស្រះទឹក នៅពេលការបិទតំបន់ទូទាំងប្រទេសត្រូវបានគេដកចេញ។ ដោយមិនដែលឃើញអ្វីដូចនេះកាលពីមុន គាត់បានផ្ដិតយករូបភាពមួយសន្លឹក ហើយបានផ្ញើទៅអ្នកជំនាញផ្នែករុក្ខសាស្ត្រក្នុងតំបន់ គឺអ្នកស្រីបណ្ឌិត Jo Parmenter។

អ្នកស្រីបានកំណត់អត្តសញ្ញាណ ថាជារុក្ខជាតិដ៏កម្របំផុតមួយ នៅចក្រភពអង់គ្លេស។ នៅកន្លែងផ្សេងទៀត នៅចក្រភពអង់គ្លេស រុក្ខជាតិនេះត្រូវបានគេរកឃើញមាននៅក្នុងតំបន់ដាច់ស្រយាលមួយចំនួន ដែលដុះជុំវិញបឹងនិងនៅលើដីភក់៕

ផ្កាអាថ៌កំបាំង
ផ្កាអាថ៌កំបាំង
ផ្កាអាថ៌កំបាំង
ផ្កាអាថ៌កំបាំង
តំបន់ដែលត្រូវបានគេចុះពិនិត្យ
តំបន់ដែលត្រូវបានគេចុះពិនិត្យ
តំបន់ដែលត្រូវបានគេចុះពិនិត្យ
តំបន់ដែលត្រូវបានគេចុះពិនិត្យ
Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T