Man UTD កំពុងពិចារណាដាក់សំណើតាមផ្ទេរយកអតីតតារាឆ្នើមរបស់ខ្លួនរូបនេះមករួមក្រុមវិញ

//s9.kh1.co/dd/dd9c316501e31be30106bc5e63cc8801199066aa.jpg
កីទ្បា

 ២៩-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ក្លិប​បិសាចក្រហម Manchester United កំពុងពិចារណាដាក់សំណើតាមផ្ទេរយកអតីតតារាឆ្នើមរបស់ខ្លួន Jonny Evans មករួមក្រុមវិញនៅទីផ្សារដោះដូរខែមករាខាងមុខនេះ

បរទេស៖ បើតាមគេហទំព័រ The Sun បានឲ្យដឹងថាក្លិប​បិសាចក្រហម Manchester United កំពុងតែពិចារណាដាក់សំណើតាមផ្ទេរយកអតីតខ្សែការពារឆ្នើមរបស់ខ្លួនកីឡាករ Jonny Evans មករួមក្រុមវិញនៅទីផ្សារដោះដូរខែមករាខាងមុខនេះ។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករ Jonny Evans
កីឡាករ Jonny Evans

ជាក់ស្តែងកីឡាករវ័យ៣២ឆ្នាំរូបនេះនៅសល់កុងត្រាជាមួយក្លិប Leicester City តែមួយរដូវកាលនេះទៀតប៉ុណ្ណោះ។ ហើយប្រសិនបើក្លិបលោក Ole Gunnar Solskjær សម្រេចចិត្តចរចាទិញយករូបគេមកកាន់ទឹកដី Old Trafford វិញនៅដើមឆ្នាំក្រោយនេះមែននោះ Leicester អាចនឹងទាមទារតម្លៃខ្លួនរូបគេប្រមាណ១០លានអឺរ៉ូ (ឬ១២លានដុល្លារ)។


កីឡាករ Jonny Evans
កីឡាករ Jonny Evans

គួររម្លឹកដែរថា Jonny Evans ធ្លាប់លេងឲ្យ Man UTD ក្នុងកំឡុងឆ្នាំ២០០៦ដល់២០១៥ ដោយបង្ហាញខ្លួនសរុបបាន១៩៨ប្រកួត និងលើកពាន Premier League បាន៣លើកផងដែរ៕


កីឡាករ Jonny Evans
កីឡាករ Jonny Evans

ប្រភពsportsmole

Chheang Dalin
Dalin10 (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T