Berbatov ថា Man UTD នឹងទទួលបានលទ្ធផលល្អ បើយកបានរនាំងការពារលំដាប់ A របស់ R.Madrid ម្នាក់នេះ

//s9.kh1.co/a8/a81d0dd63e4c27fd757fe0a689b3161c71174b59.jpg
កីទ្បា

 ២៧-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

Berbatov ថា Man UTD នឹងទទួលបានលទ្ធផលល្អ បើយកបាន Ramos

អឺរ៉ុប៖ អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមបិសាចក្រហម Manchester United លោក Dimitar Berbatov បានលើកឡើងថា ប្រធានក្រុម Real Madrid កីឡាករ Sergio Ramos អាចជាការផ្ទេរដ៏ល្អបំផុតសម្រាប់ក្រុមជើងឯកលីគកំពូលអង់គ្លេស២០សម័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

កុងត្រារបស់ Ramos នៅទឹកដី Bernabeu នឹងផុតកំណត់នាខែមិថុនា ឆ្នាំក្រោយហើយ ខណៈរបាយការណ៍កាលពីពេលថ្មីៗនេះ បានបញ្ជាក់ថា Real Madrid នៅមិនទាន់ផ្ដល់កុងត្រាថ្មី ទៅដក់ខ្សែការពារវ័យ៣៤ឆ្នាំនៅឡើយទេ។

ជាមួយគ្នានេះ Man UTD ត្រូវបានគេរាយការណ៍មកថា មានចំណាប់អារម្មណ៍ផ្ទេរយកជម្រើសជាតិអេស្ប៉ាញរូបនេះ ខណៈលោក Berbatov ជឿជាក់ថា វាពិតជាមានលទ្ធផលល្អ ប្រសិនបើ Ramos មកចូលរួមជាមួយក្រុមលោក Ole Gunnar Solskjaer ។

  កីឡាករ Sergio Ramos
  កីឡាករ Sergio Ramos

លោក Berbatov បានថ្លែងប្រាប់ Betfair យ៉ាងដូច្នេះថា៖

មានការលើកឡើងច្រើន អំពីអនាគតរបស់ Sergio Ramos - បើយោងតាមរបាយការណ៍ ទាំងកីឡាករនិងក្លិបមិនទាន់បានព្រមព្រៀងលើកិច្ចសន្យាថ្មីនៅឡើយទេ។ ខណៈ​ Ramos អាយុ៣៤ឆ្នាំហើយ ដូច្នេះពួកគេ (Real Madrid) ប្រហែលព្យាយាម បន្តកិច្ចសន្យាមួយឆ្នាំឬពីរឆ្នាំទៀត។Thiago Silva ដែលមានវ័យចាស់ជាង ពោល៣៦ឆ្នាំហើយ នៅតែអាចបង្ហាញថាវាមិនយឺតពេលពេកទេ ដែលផ្លាស់មក Premier League ។ ដូច្នេះខ្ញុំប្រាកដណាស់ ប្រសិនបើ Ramos គាត់ចង់ផ្ទេរមកក្លិបដូចជា Man UTD នោះនឹងទទួលបានលទ្ធផលល្អសម្រាប់គាត់ផងដែរ។ រាងកាយរបស់គាត់នៅតែល្អ នៅតែជាខ្សែកាពារលំដាប់ពិភពលោក។ ទោះជាយ៉ាងណា ខ្ញុំមើលឃើញគាត់ជាកីឡាកររបស់​ Real Madrid ហើយខ្ញុំគិតថា កីឡាករ និង ក្លិប នឹងស្វែងរកដំណោះស្រាយឆាប់ៗ ហើយគាត់អាចនឹងបន្តនៅទីនោះ។ ប៉ុន្តែខ្ញុំនឹងភ្ញាក់ផ្អើលប្រសិនបើគាត់ចាកចេញ ដោយឡែកប្រសិនបើរឿងកុងត្រាថ្មីមិនដំណើរការ ខ្ញុំជឿជាក់ថា ក្លិបជាច្រើននឹងចាប់អារម្មណ៍ចង់បានគាត់។

  លោក Dimitar Berbatov 
https://s9.kh1.co/__image/w=650,h=434,q=100/07/071dfaa3b52e5b3f11b036eb45ae720fc2776e13.png

គួរបញ្ជាក់ដែរថា ក្រៅពី Man UTD ក្លិប Liverpool, Manchester City, Arsenal, Chelsea និង Tottenham Hotspur ក៏ចាប់អារម្មណ៍ចង់បាន Ramos ដែលជាខ្សែកាពាររកបាន១០០គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន៦៦០ប្រកួត ឲ្យ Real Madrid តាំងពីឆ្នាំ២០០៥ ផងដែរ។

ប្រភពsportsmole

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T