ហេតុអ្វី បានជា អ្នកមិនគួរញុំាចេក ជាអាហារពេលព្រឹក?

//s9.kh1.co/ea/ea6d967fef651b35c6e91cbfbfca7c5ae223f90e.jpg
នារី

 ២៧-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ប្រសិនបើចេកជាអាហារដែលមានជីវជាតិដូច្នេះ​​ អញ្ចឹងហេតុអ្វីក៏យើងមិនអាចយកវាមកធ្វើជាអាហារពេលព្រឹកបាន? តោះយើងមកស្វែងយល់ទាំងអស់គ្នា៖

ចេកត្រូវបានគេទទួលស្គាល់ថាមានសារៈសំខាន់ និងគុណប្រយោជន៍ជាច្រើន ហើយវាក៏ត្រូវបានគេយកទៅបរិភោគធ្វើជាអាហារប្រចាំថ្ងៃផងដែរ។ តែទោះជាយ៉ាងណា អ្នកជំនាញខាងចំណីអាហារបានឲ្យដឹងថា យើងមិនគួរយកចេកមកធ្វើជាអាហារពេលព្រឹកនោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

. អត្ថប្រយោជន៍របស់ចេក

រូបតំណាង
រូបតំណាង

ចេកគឺជាប្រភពនៃវីតាមីន B6 ហើយក្នុងនោះក៏មានវីតាមីន C តិចតួចដែរ។ ការទទួលទានចេកតូចមួយអាចស្មើរនឹង ១០ភាគរយ នៃការទទួលទានវីតាមីន C ប្រចាំថ្ងៃរបស់អ្នក។ វាសម្បូរទៅដោយសារធាតុប៉ូតាស្យូម ហើយដោយសារតែចេកមានជាតិកាកសរសៃច្រើន ដូច្នេះទើបវាអាចជួយដល់ការរំលាយអាហារ និងការពារបញ្ហាក្រពះពោះវៀនបានយ៉ាងល្អ។ ហើយអ្វីដែលសំខាន់ជាងនេះ គឺចេកមានជាតិស្ករធម្មជាតិដល់ទៅបីយ៉ាងគឺ Sucrose  Fructose និង Glucose ដែលជាប្រភពផ្ដល់ថាមពល និងជាតិខ្លាញ់ដែលគ្មានកូឡេស្តេរ៉ុល។

 ហេតុអ្វីបានជា យើងមិនគួរញុំាចេកជាអាហារពេលព្រឹក?

រូបតំណាង
រូបតំណាង

ទោះបីផ្លែចេកត្រូវបានគេស្គាល់ថាជាអាហារបំប៉នដ៏ល្អសម្រាប់សុខភាព តែវាក៏មានផ្ទុកជាតិស្ករ ដល់ទៅ ២៥ ភាគរយ។ ហើយបើទោះបីជាជាតិស្ករទាំងនោះជាជាតិស្ករធម្មជាតិក៏ដោយ តែនៅពេលដែលវាទៅផ្សំជាមួយជាតិអាស៊ីតដែលមាននៅក្នងចេក វានឹងធ្វើឲ្យកំណើនជាតិស្ករកើនឡើងកាន់តែឆាប់រហ័ស ដែលបណ្តាលឱ្យមានបញ្ហានៅចន្លោះពេលព្រឹក។ វានឹងធ្វើឱ្យអ្នកមានអារម្មណ៍ថាឆាប់អស់កម្លាំង និងឆាប់ឃ្លានកាន់តែខ្លាំង។ ជាតិស្ករទាំងនេះអាចធ្វើឲ្យយើងកាន់តែឃ្លាន ហើយឈានដល់ការញុំាហួសកម្រិតបាន៕

Choeng Vouchly
ជឹង វួចលី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T