មនុស្សរាប់រយនាក់ ត្រូវជាប់ទោស​ដាក់ពន្ធនាគារអស់មួយជីវិត ពីបទប៉ុនប៉ងធ្វើរដ្ឋប្រហារនៅតួកគីឆ្នាំ ២០១៦

//s9.kh1.co/99/99dd511187c58f60dcef6e2696c67b4518b0c92c.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ករណីមួយក្នុងចំណោមករណីដ៏ធំបំផុតទាក់ទងទៅនឹងផែនការផ្តួលរំលំប្រធានាធិបតីលោក រីសេប តៃយីប អឺដូហ្គេន ដែលធ្វើឱ្យអតីតអាកាសយានិកចំនួន៣៣៧ នាក់ ​ត្រូវបានផ្តន្ទាទោសអស់មួយជីវិត

ទួកគី៖ យោងតាមការចុះផ្សាយរបស់សារពត៌មាន AlJazeera ​ បានឱ្យដឹងថា តុលាការតួកគីបានសម្រេចកាត់ទោស​ដាក់ពន្ធនាគារអស់មួយជីវិត​ ដល់អតីត​ពីឡុតចំនួន ៣៣៧នាក់ និង​ជនជាប់ចោទដទៃទៀត​ ពីបទរៀបចំផែនការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំប្រធានាធិបតីលោក Recep Tayyip Erdogan មិនបានសម្រេចកាលពី ៤ឆ្នាំមុន ដែលធ្វើឱ្យ​មនុស្សជាង ២៥០នាក់ ត្រូវបានគេសម្លាប់ក្នុងប្រតិបត្តិការផ្តួលរំលំនោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជនជាប់ចោទជាង ៥០០នាក់ ត្រូវបានតុលាការចោទប្រកាន់ពីបទប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលនៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៦ ចេញពីមូលដ្ឋានទ័ពអាកាសក្បែររាជធានី អង់ការ៉ា។ ការជំនុំជម្រះក្តីទៅលើហេតុការណ៍នេះ គឺជារឿងក្ដីជំពាក់ជំពិនគ្នារាប់សិបករណី ផ្តោតទៅលើមនុស្សរាប់ពាន់នាក់ ដែលត្រូវបានតុលាការចោទប្រកាន់ពីបទពាក់ព័ន្ធនឹងការប៉ុនប៉ងធ្វើរដ្ឋប្រហារ។ ជនជាប់ចោទសរុបចំនួន ៤៧៥នាក់ត្រូវបានយកទៅជំនុំជម្រះ ក្នុងនោះ ៣៦៥នាក់ ត្រូវបានឃុំខ្លួន។

នៅក្នុងចំណោមជនជាប់ទោសប្រហារជីវិតចំនួន ៣៣៧នាក់ និងជនជាប់ចោទដទៃទៀតចំនួន ២៩១នាក់ ក៏ត្រូវបានតុលាការកាត់ទោសទណ្ឌកម្មធ្ងន់ធ្ងរបំផុតដែរ ។ អតីតមេបញ្ជាការកងទ័ពអាកាសលោក ​Akin Ozturk និងជនជាប់ចោទផ្សេងទៀត​ នៅឯមូលដ្ឋានទ័ពអាកាស អាគីនស៊ី ក្បែររាជធានីអង់ការ៉ា ក៏ត្រូវបានតុលាការចោទប្រកាន់ពីបទដឹកនាំរដ្ឋប្រហារ ទម្លាក់គ្រាប់បែកលើអគាររដ្ឋាភិបាល រួមទាំងសភា និងប៉ុនប៉ងសម្លាប់លោក ​Erdogan ផងដែរ ។

​គួរជម្រាបថា នៅក្នុងយប់នៃការធ្វើរដ្ឋប្រហារនោះ អតីតមេបញ្ជាការយោធារបស់តួកគី ដែលបច្ចុប្បន្នជារដ្ឋមន្រ្តីក្រសួងការពារជាតិលោក ​Hulusi Akar  និងមេបញ្ជាការដទៃទៀត ត្រូវបានគេឃុំឃាំងអស់រយៈពេលជាច្រើនម៉ោងនៅឯមូលដ្ឋានទ័ព។ លើសពីនេះ មេក្រុមបះបោរចំនួន ៤នាក់ ដែលទាក់ទងនឹងបណ្តាញរបស់លោក ​Gulen ក៏ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល ៧៩ឆ្នាំ ពីបទប៉ុនប៉ងធ្វើឃាតប្រធានាធិបតី ​និងបទស្វែងរកការផ្តួលរំលំបទបញ្ជារដ្ឋធម្មនុញ្ញ ខណៈមនុស្សរាប់សិបនាក់ទៀត ត្រូវបានតុលាការដោះលែង៕

https://s9.kh1.co/__image/w=650,h=391,q=100/29/29f51ce5d38c41a1d4d42e13e8bce375a06b754f.jpg
https://s9.kh1.co/__image/w=650,h=366,q=100/4e/4ed83fb6585cad5ef5e9465f43442a773909ea63.jpeg
https://s9.kh1.co/__image/w=650,h=434,q=100/e1/e1899234b2d491df117129ee68e613ea09810ec7.webp
Ho Pichmonita
ហូ ពេជ្រមោនីតា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T