Apple អាចនឹងផ្លាស់ប្តូររោងចក្រផលិត iPad និង MacBook ពីប្រទេសចិនទៅកាន់ប្រទេសវៀតណាម

//s9.kh1.co/b6/b65fb0600d1430eaf28b8ddbebc140c36d42d5a6.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

Apple នឹងផ្លាស់ប្តូរខ្សែចង្វាក់ផលិតរបស់ខ្លួនដោយសារតែជម្លោះពាណិជ្ជកម្ម។

បរទេស៖ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុន Apple បានស្នើសុំឱ្យក្រុមហ៊ុន Foxconn ដែលជាអ្នកផ្គត់ផ្គង់របស់ខ្លួន ឱ្យប្តូរការផលិតមួយចំនួនរបស់ iPad និង MacBook ទៅកាន់ប្រទេសវៀតណាម។ រោងចក្រតម្លើងរបស់ Foxconn ក៏គ្រោងនឹងចាប់ផ្តើមផលិតនៅពាក់កណ្តាលឆ្នាំក្រោយ នៅឯខេត្ត Bac Gaing ប្រទេសវៀតណាមផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រុមហ៊ុន Apple ចង់ផ្លាស់ប្តូរខ្សែរយៈផ្គត់ផ្គង់របស់ខ្លួន ដោយសារតែជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិន។ មិនមានការបញ្ជាក់ណាថាតើម៉ូឌែល iPad ឬ Mac ណាមួយដែលត្រូវតម្លើងនៅប្រទេសវៀតណាម ហើយក៏មិនដឹងថាទំហំសរុបនៃការផលិតរបស់ Apple នឹងផ្លាស់ប្តូរចេញពីប្រទេសចិនមានទំហំប៉ុណ្ណាឡើយ។

រោងចក្រដំឡើងរបស់ Foxconn មួយនៅប្រទេសចិន
រោងចក្រដំឡើងរបស់ Foxconn មួយនៅប្រទេសចិន

Foxconn គ្រោងនឹងវិនិយោគទឹកប្រាក់ចំនួន២៧០លានដុល្លារ នៅប្រទេសវៀតណាម ដើម្បីពង្រីកការផលិតរបស់ខ្លួន។ ក្រុមហ៊ុនតៃវ៉ាន់មួយនេះត្រូវបានគេនិយាយថា កំពុងផ្លាស់ប្តូរជាង ៣០ភាគរយនៃខ្សែសង្វាក់ផលិតកម្មរបស់ខ្លួនចេញពីប្រទេសចិន៕

Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T