គ្រាន់តែរលាយផ្ទាំងទឹកកកភ្លាម បុរាណវិទូបានរកឃើញវត្ថុបុរាណជាច្រើន នឹកស្មានមិនដល់

//s9.kh1.co/b6/b6217bc0c9c4035c8be38a1adaf4d69b77f5865f.jpg
បច្ចេកវិទ្យា

 ២៧-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

មានការរលាយទឹកកកអស់ជាង៧០ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ នៅក្នុងតំបន់នេះ។

ន័រវែស៖ ក្រុមបុរាណវិទូបានរកឃើញវត្ថុបុរាណជាច្រើន ពីបំណែកទឹកកករលាយនៅប្រទេសន័រវែស រួមទាំងព្រួញសម្រាប់ប្រមាញ់សត្វរមាំង តាំងពីជាង៦,០០០ឆ្នាំមុន។ ក្រុមរបស់ពួកគាត់បានរកឃើញព្រួញចំនួន៦៨ នៅចំណុចផ្ទាំងទឹកកក Langfonne នៅលើភ្នំ Jotunheimen ដោយរកឃើញវត្ថុបុរាណទាំងនោះ នៅសម័យកាលផ្សេងៗគ្នារាប់ពាន់ឆ្នាំមុន តាំងពីយុគសម័យថ្មរហូតដល់យុគមជ្ឈិមសម័យ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ព្រួញដែលបុរាណវិទូរកឃើញ
ព្រួញដែលបុរាណវិទូរកឃើញ

របកគំហើញនេះក៏បានបង្ហាញពី អដ្ឋិធាតុសត្វរមាំងផងដែរ និងលំពែងសម្រាប់ប្រមាញ់សត្វរមាំង ដែលមានអាយុកាល៣,៣០០ឆ្នាំ។ តំបន់ផ្ទាំងទឹកកក Langfonne ដែលជាកន្លែងរកឃើញព្រួញជាច្រើន មានការរលាយទឹកកកអស់ជាង៧០ភាគរយ ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ដោយសារតែមានបម្រែបម្រួលអាកាសធាតុ នេះបើយោងតាមការសិក្សាថ្មី។

លំពែងពីបុរាណ
លំពែងពីបុរាណ

ឥឡូវនេះទឹកកកកំពុងថយចុះ ដោយសារការកើនឡើងកម្ដៅសកល ហើយភស្ដុតាងសម្រាប់ការបរបាញ់ពីបុរាណ នៅតំបន់ Langfonne បានបង្ហាញរូបរាងឡើង ចេញពីផ្ទាំងទឹកកក។ គួរបញ្ជាក់ផងដែរថា ព្រួញចំណាស់ជាងគេ ដែលមានអាយុកាល៤,០០០ឆ្នាំមុនគ្រឹស្ដសករាជ គឺស្ថិតនៅក្នុងស្ថានភាពទ្រុឌទ្រោម។ ប៉ុន្តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺព្រួញនៅយុគសម័យក្រោយៗ (២,៤០០-១,៧៥០មុនគ.ស.) ត្រូវបានរក្សារូបរាងយ៉ាងល្អ បើប្រៀធៀបនឹងព្រួញពី២,០០០ឆ្នាំក្រោយ។

ទិន្នន័យពី GPR បានបង្ហាញថា​ ការខូចខាតទ្រង់ទ្រាយទឹកកកនៅផ្នែកខាងក្នុង បានធ្វើខូចទ្រង់ទ្រាយនៃព្រួញចាស់ៗនិងផុយ ប៉ុន្តែវាត្រូវបានរកឃើញ នៅពេលទឹកកករលាយ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T