រដ្ឋាភិ​បាល​ស៊ុយ​អ៊ែត​ ប្រកាស​ពី​ការ​បិទ​ស្ថាន​ទូត​ខ្លួន​ប្រចាំ​កម្ពុជា​នា​ចុងឆ្នាំ​ក្រោយ​

//s9.kh1.co/fb/fbd421070d21c375d6e7762d3d2e61fb7358dfac.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

រដ្ឋាភិបាលស៊ុយអ៊ែត តាមរយៈស្ថានទូតស៊ុយ​អ៊ែតប្រចាំកម្ពុជា នៅព្រឹកថ្ងៃ ២៧ វិច្ឆិកានេះ បានប្រកាសពីការសម្រេច​បិទស្ថាន​ទូត​របស់ខ្លួននៅកម្ពុជា

រដ្ឋាភិបាលស៊ុយអ៊ែត តាមរយៈស្ថានទូតស៊ុយអ៊ែតប្រចាំកម្ពុជា នៅព្រឹកថ្ងៃ ២៧ វិច្ឆិកានេះ បានប្រកាសពីការសម្រេច​បិទស្ថានទូតរបស់ខ្លួននៅកម្ពុជា។ ​ ការបិទនេះនឹងធ្វើឡើងនាចុងឆ្នាំ២០២១ ដោយប្តូរទីតាំងទៅក្រុងបាងកក ប្រទេស​ថៃ​វិញ។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសទាំងពីរ កម្ពុជា-ស៊ុយអ៊ែត មានទំនាក់ទំនងគ្នាល្អ ប៉ុន្តែនឹង​បន្ត​សហប្រតិបត្តិការតាមវិធីថ្មីមួយទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការរុះរើទីតាំងស្ថានទូតនេះ មានន័យថា ស៊ុយអ៊ែតនឹងមានឯកអគ្គរាជទូតរបស់ខ្លួនប្រចាំនៅកម្ពុជា និងថៃ ដោយមាន​ទីតាំងរួមនៅក្រុងបាងកក ប្រទេសថៃ។ រាល់សកម្មភាពរបស់ក្រសួងការបរទេស ក៏នឹងត្រូវផ្ទេរទៅកាន់ស្ថានទូតប្រចាំ​ក្រុងបាងកកផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានដដែល នៅពេលដែលស្ថានទូតបិទ ក្រសួងការបរទេសស៊ុយអ៊ែត នឹងមិនមានបុគ្គលិក​របស់​ខ្លួននៅកម្ពុជាទៀតឡើយ ប៉ុន្តែកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នឹងនៅតែបន្ត តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ​ស៊ុយអ៊ែត (Sida)។

បើតាមការបញ្ជាក់ពីស្ថានទូត ការផ្លាស់ប្តូរទាំងនេះគឺជាផ្នែកមួយនៃការសម្របជាបន្តរបស់ស្ថាប័នខ្លួន​សម្រាប់ការ​ប្រែប្រួល​​ស្ថានភាពខាងក្រៅ តម្រូវការត្រួតពិនិត្យ និងសេវាកម្មថ្មី ហើយពាក់ព័ន្ធនឹងការសម្រេចរបស់ស៊ុយអ៊ែត​ពី​ដំណើរ​នៃការផ្លាស់ប្តូរ។

បែបនេះក្តី តាមរយៈការចែករំលែកព័ត៌មាន មានសំណួរជាច្រើនពីពលរដ្ឋកម្ពុជាពាក់ព័ន្ធនឹងដើមទង​នៃការសម្រេច​បិទ​ស្ថានទូតស៊ុយអ៊ែតនៅកម្ពុជា ដោយផ្លាស់ទីតាំងទៅក្រុងបាងកកវិញនេះ៕

Embassy of Sweden<br>
Embassy of Sweden
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T