បុរសរូបនេះ មានដៃគូស្នេហាម្ដង៦នាក់ ហើយធ្វើឲ្យមានផ្ទៃពោះដំណាលគ្នាទៀត (មានវីដេអូ)

//s9.kh1.co/80/80be104a2bc1da1d7ee32ebf9ff7d3c6ee8ae38f.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

បុរសម្នាក់ជាអ្នកមានទ្រព្យ និងល្បីល្បាញម្នាក់នៅលើបណ្ដាញសង្គម បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយ ដែលបង្ហាញពីមិត្តស្រីទាំង៦នាក់របស់លោក កំពុងពរពោះកូនក្នុងផ្ទៃ។

នីហ្សេរីយ៉ា៖ បុរសម្នាក់មានឈ្មោះថា Pretty Mike ជាអ្នកមានទ្រព្យ និងល្បីល្បាញម្នាក់នៅលើបណ្ដាញសង្គម បានធ្វើឲ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញវីដេអូឃ្លីបមួយ ដែលបង្ហាញពីមិត្តស្រីទាំង៦នាក់របស់លោក កំពុងពរពោះកូនក្នុងផ្ទៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហើយវីដេអូឃ្លីប ត្រូវបានថតឡើងកាលពីថ្មីៗនេះ នៅពេលដែលលោក Mike ចូលរួមពិធីមង្គលការមិត្តភក្ដិរបស់លោក និងយកទៅបង្ហោះចែកចាយលើបណ្ដាញសង្គម ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។

ជាក់ស្ដែង តាម​រយៈវីដេអូឃ្លីបបង្ហាញឲ្យឃើញថា លោក Mike បានស្លៀកនូវឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ និងឈររង់ចាំអង្អែលកូនក្នុងផ្ទៃរបស់មិត្តស្រីម្នាក់ម្ដងៗ ដោយទឹកមុខញញឹមញញែមយ៉ាងមានសេចក្ដីសុខ។

យ៉ាងណាមិញ ជុំវិញវីដេអូឃ្លីបខាងលើនេះ លោក Mike បានចេញមុខបញ្ជាក់យ៉ាងច្បាស់ថា ស្ត្រីទាំងនោះគឺជាមិត្តស្រីរបស់លោកពិតប្រាកដមែន ហើយកូនក្នុងផ្ទៃក៏ជាកូនរបស់លោកដែរ ដែលសព្វថ្ងៃនេះ លោកនិងភរិយាទាំង៦នាក់ ក៏កំពុងរស់នៅក្នុងជីវិតដ៏ល្អបំផុតផងដែរ៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោក Mike និងមិត្តស្រីទាំង៦នាក់
លោក Mike និងមិត្តស្រីទាំង៦នាក់
លោក Mike និងមិត្តស្រីទាំង៦នាក់
លោក Mike និងមិត្តស្រីទាំង៦នាក់
លោក Mike និងមិត្តស្រីទាំង៦នាក់
លោក Mike និងមិត្តស្រីទាំង៦នាក់
លោក Mike និងមិត្តស្រី
លោក Mike និងមិត្តស្រី
លោក Mike និងមិត្តស្រី
លោក Mike និងមិត្តស្រី
វីដេអូ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T