លោក Maradona ពោលពាក្យមួយម៉ាត់យ៉ាងខ្លីបែបនេះ ទៅក្រុមគ្រួសារមុនពេលអស់សង្ខារ

//s9.kh1.co/bc/bc43396cafe7a1b6205e5ad77dbcd93cb5773f96.jpg
កីទ្បា

 ២៦-វិច្ឆិកា-២០២០ ៥ល្ងាច · ៣ ឆ្នាំមុន

មុនពេលចែកឋាន លោក Maradona បានត្រឹមប្រាប់ទៅគ្រួសារថា មិនសូវស្រួលខ្លួនក្នុងថ្ងៃនេះ

អាហ្សង់ទីន៖ វីរបុរសជម្រើសជាតិអាហ្សង់ទីនលោក Diego Maradona បានទទួលមរណភាព ក្នុងវ័យ៦០ឆ្នាំ ដោយសារគាំងបេះដូង កាលពីថ្ងៃពុធ ទី២៥ ខែវិច្ឋិកា កន្លងទៅនេះ បន្ទាប់ពីវះកាត់ព្យាបាលហូរឈាមខួរក្បាលជោគជ័យ បាន២សប្ដាហ៍។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មុនពេលកើតហេតុ លោក Maradona បានស្រស់ស្រូបអាហារពេលព្រឹកជាធម្មតា នៅផ្ទះរបស់គាត់ នាទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន បន្ទាប់ពីបរិភោគរួច លោកបានប្រាប់ទៅក្មួយប្រុសរបស់លោក ឈ្មោះ Johnny Esposito ជាភាសាអេស្ប៉ាញ “me siento mal” មានន័យថា មិនសូវស្រួលខ្លួន” បន្ទាប់មកគាត់ក៏ត្រឡប់ទៅសម្រាកម្ដងទៀត។

https://s9.kh1.co/__image/w=650,h=366,q=100/e2/e214c35043a75b69b5c8266fa2e4835b870e15d6.png

ខណៈពេលនោះ នៅពេលសភាពកាន់តែយ៉ាប់យ៉ឺន គិលានុបដ្ឋាយិកា ដែលមើលថែទាំងលោក Maradona ផ្ទាល់នៅផ្ទះ បានទូរស័ព្ទហៅសេវាសង្គ្រោះបន្ទាន់ ប៉ុន្តែជាអកុសល អតីតខ្សែប្រយុទ្ធជួយជម្រើសជាតិអាហ្សង់ទីនលើកពាន World Cup ឆ្នាំ១៩៨៦ រូបនេះ បានផុតដង្ហើមទោហើយ នៅពេលដែលក្រុមសង្គ្រោះបន្ទាន់មកដល់។

ដូច្នេះមុនពេលដែលលោក Maradona លាចាកលោកទៅ លោកមិនបានផ្ដាំផ្ញើរអ្វីច្រើនទៅកាន់ក្រុមគ្រួសារនោះទេ ដោយសារតែស្ថានភាពជំងឺនោះ បានមកឆក់យកជីវិតលោកទាំងមិនដឹងខ្លួន ហើយពាក្យចុងក្រោយដែលលោកអាចនិយាយបាន គឺ ខ្ញុំ​មាន​អារម្មណ៍​ថា​ខ្លួន​ឯង​មិន​ស្រួល​ខ្លួន​ទេ​ថ្ងៃ​នេះ

ប្រភពnzherald

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T