បាតុករថៃជាង ១ម៉ឺននាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅមុខធនាគារ SCB (មានវីដេអូ)

//s9.kh1.co/51/51d553f3954497a278a22e0498071bf5be9f2328.jpg
សង្គម

 ២៧-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនថៃជាង ១ ម៉ឺននាក់បានធ្វើបាតុកម្មនៅមុខធនាគារពាណិជ្ជកម្មសៀមដើម្បីស្នើសុំការស៊ើបអង្កេតលើទ្រព្យសម្បត្តិនិងការចំណាយរបស់ស្តេច ព្រះបាទ King Vajiralongkorn

បាងកក៖​​  ​បាតុករថៃជាង ១ម៉ឺននាក់ បានធ្វើបាតុកម្មនៅមុខធនាគារពាណិជ្ជកម្ម (SCB) ដើម្បីស្នើសុំការស៊ើបអង្កេតលើទ្រព្យសម្បត្តិ និងការចំណាយរបស់ស្តេចថៃ ព្រះបាទ King Vajiralongkorn ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បាតុកម្មនេះបានធ្វើឡើងចាប់ពីម៉ោងប្រមាណ ១៥នាទី​ល្ងាច កាលថ្ងៃទី ២៥ ខែវិច្ឆិកា នៅខាងក្រៅទីស្នាក់ការកណ្តាលរបស់ធនាគារពាណិជ្ជសៀម SCB ភាគខាងជើងទីក្រុងបាងកកដោយបង្កឱ្យមានការស្ទះផ្លួវ។ ទីស្នាក់ការកណ្តាលរបស់​ SCB នៅទីក្រុងបាងកកត្រូវបានបិទ​ ប៉ុន្តែតាមសាខាផ្សេងៗនៅតែបើកដំណើរការ។

ការធ្វើបាតុកម្មឡើង គឺដើម្បីស្នើសុំការស៊ើបអង្កេតលើទ្រព្យសម្បត្តិ និងការចំណាយរបស់ស្តេចថៃ។ ប៉ុន្តែផ្ទុយមក ក្រុមប៉ូលិសបានធ្វើរបងព័ទ្ធជុំវិញតំបន់ធនាគារ CBP ដោយ​ប្រើរបងបេតុង និងលួសបន្លា។ ក្រុមបាតុករត្រូវបានគេព្រមានមិន​ឱ្យចូលក្នុងជួរ ១៥០ ម៉ែត្រជុំវិញ CBP ។

គួរបញ្ជាក់​ថា ក្រុមបាតុករថៃបានធ្វើបាតុកម្មនេះអស់រយៈពេលរាប់ខែមកហើយ ​ក្នុងគោលបំណងដើម្បីទាមទារសិទ្ធមួយចំនួនដូចជា ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញ ឬការកែទម្រង់របបរាជានិយម៕

បាតុករថៃ
បាតុករថៃ
បាតុករថៃ
បាតុករថៃ
វីដេអូ
Kong Ork Phearum
គង់ អោកភារម្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T