តិកតុកបញ្ចេញលក្ខណៈពិសេសថ្មីសម្រាប់អ្នកប្រើប្រាស់ដែលមានជំងឺឆ្កួតជ្រូក

//s9.kh1.co/e8/e82d180476bc7efb34382cbaa5c16c24bb213875.jpg
បច្ចេកវិទ្យា

 ២៦-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

តិកតុកបានប្រកាសថាខ្លួននឹងបញ្ចេញមុខងារថ្មីមួយឱ្យអ្នកមានជំងឺឆ្កួតជ្រូក

បរទេស៖ TikTok បានប្រកាសនៅថ្ងៃនេះថាខ្លួននឹងបញ្ចេញមុខងារថ្មីមួយដែលអាចឱ្យអ្នកមានជំងឺអេពីឡិបស៊ី (ស្កន្ទជាន់ ឫឆ្កួតជ្រូក) រំលងវីដេអូដែលអាចបង្កឱ្យមានការប្រកាច់ដោយសារជំងីនេះបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជម្រើស“រំលងទាំងអស់” នឹងត្រូវបានដាក់ឱ្យអ្នកប្រើប្រាស់ទាំងអស់បានស្គាល់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ ហើយនឹងចេញក្នុងរយៈពេលពីរបីខែទៀតរាប់ចាប់ពីពេលដែល TikTok  ចេញសេចក្តីព្រមានដល់អ្នកបង្កើតវីដេអូ អំពីវីដេអូណាដែលមាន EFFECT ដូចជាពន្លឺភ្លើងលោតផ្លឹបភ្លែត ឬមាន VISUAL PATTERNS ដែលអាចបង្កគ្រោះថ្នាក់ដល់មនុស្សដែលមានជំងឺអេពីឡិបស៊ី។

នៅពេលដែលអ្នកប្រើប្រាស់ចុចបើកជម្រើស “រំលងទាំងអស់” ពួកគេនឹងមិនឃើញវីដេអូណាមួយដែល TikTokបានកំណត់ថាជាវីដេអូដែលអាចបង្កហេតុបានឡើយ។

ក្រុមអ្នកតស៊ូមតិបានអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយសង្គមរួមមាន Youtube និង Facebook ឱ្យប្រាប់ដល់ content creators របស់ពួកគេឱ្យដាក់ការព្រមាននៅលើមាតិកាណាដែលអាចបង្កហេតុបាន។ ឧទាហរណ៍ប្រសិនបើវីដេអូមានពន្លឺភ្លើងលោតភ្លឹបភ្លែតពួកគេអាចដាក់បំរាម នៅដើមវីដេអូ ឬនៅក្នុងការពិពណ៌នា (description) របស់មាតិកានោះ។

អង្គការសមាគមជំងឺអេពីឡិបស៊ីសង្ឃឹមថា «platformផ្សេងទៀតនឹងដើរតាមការដឹកនាំរបស់ TikTok ដើម្បីធានាឱ្យមានការចូលរួមកាន់តែច្រើន»៕

និមិត្តសញ្ញាតិកតុក
និមិត្តសញ្ញាតិកតុក
Thann Ravann
ថាន់ រ៉ាវណ្ណ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T