ធាតុអាកាស​នៅ​កម្ពុជា នឹងចុះ​ត្រជាក់​ជាង​បណ្តាឆ្នាំកន្លង​ទៅ​ នា​ចុង​ឆ្នាំនេះ​និង​ដើម​ឆ្នាំ​ក្រោយ​

//s9.kh1.co/f0/f06668126b47d2f9e63e7aa6615a0e75fd39103f.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ១១ព្រឹក · ៣ ឆ្នាំមុន

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ថ្មីៗ បាន​ប្រកាស​ពីស្ថា​​នភាពអាកាសធាតុនៅក្នុងស្រុក ក្រោយតាមដានដឹងថា នឹង​មាន​ឥទ្ធិពល​នៃបាតុភូតឡានីឡា

ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ថ្មីៗ បាន​ប្រកាស​ពីស្ថា​​នភាពអាកាសធាតុនៅក្នុងស្រុក ក្រោយតាមដានដឹងថា នឹង​មាន​ឥទ្ធិពលនៃបាតុភូតឡានីឡា ដែលធ្វើឲ្យជ្រលងសម្ពាធខ្ពស់ពីចិន រុញមកក្រោមខ្លាំង និងគ្របដណ្តប់​មកលើ​កម្ពុជា​។​

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តាមការព្យាករណ៍ លក្ខណៈបែបនេះនឹងធ្វើឲ្យកម្ពុជាមានធាតុអាកាសត្រជាក់ជាងបណ្តាឆ្នាំ​កន្លងទៅក្នុងរដូវរំហើយ​ខាង​មុខ​នេះ ពោលគឺពីខែធ្នូ ២០២០ ដល់ ខែមករា ២០២១។

ជាការកត់សម្គាល់ ករណីចុះត្រជាក់នឹងកើតឡើង ២លើក នាចុងឆ្នាំនេះ និងដើមឆ្នាំក្រោយ៖

លើកទី១៖ ចាប់ពីសប្តាហ៍ទី ១ ដល់សប្តាហ៍ទី ៣ នៃខែធ្នូ។ ធាតុអាកាសអាចនឹងចុះត្រជាក់ពីមធ្យមទៅបង្គួរ ហើយ​បណ្តា​​ខេត្តនៅ​ភាគខាងលើក្នុងភូមិសាស្ត្រតំបន់ជួរភ្នំដងរែក និងខ្ពង់រាប​ឦសាន សីតុណ្ហភាពអប្បបរមានឹងធ្លាក់ចុះ​មកនៅក្នុងរង្វង់ ១៨ ទៅ ២១អង្សា។ ចំណែករាជធានី ខេត្ត សីតុណ្ហភាពអប្បពី ១៩ ដល់ ២២អង្សា។

លើកទី២៖ ចុះត្រជាក់ពីសប្តាហ៍ទី ៤ នៃខែធ្នូ ឆ្នាំ ២០២០ ដល់បំណាច់ខែមករា ២០២១។​ ធាតុអាកាសចុះត្រជាក់ខ្លាំង និងត្រជាក់យូរថ្ងៃ។ ធាតុអាកាសភូមិសាស្ត្រភាគខាងលើ និងជួរភ្នំពី ១៦ដល់១៩អង្សា ខណៈបណ្តាខេត្តពី ១៨ ដល់ ២១​ អង្សា​។

សូមអានសេចក្តីណែនាំខាងលើ៖

https://s9.kh1.co/__image/w=650,h=920,q=100/d6/d6be245c2788d717365e171b8864cf0241f5bc9b.png
Pa Sokheng
ប៉ា សុខេង (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T