ប្រជាជនរស់នៅភូមិមួយរបស់ចិន ភ្ញាក់ផ្អើលខ្លាំង ដោយសារតែទឹកអាចដុតឆេះ (មានវីដេអូ)

//s9.kh1.co/0c/0c0336e516d3cc12869655bee2b3c6bc14a133ff.jpg
សង្គម

 ២៦-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនរស់នៅទីក្រុង Panjin ខេត្ដ Liaoning ភាគខាងជើងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលឃើញថា ទឹកម៉ាស៊ីនដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃអាចដុតឆេះ។

ចិន៖ ថ្មីៗនេះ ប្រជាជនរស់នៅភូមិ Siying ក្នុងទីក្រុង Panjin នៃខេត្ដ Liaoning ភាគខាងជើងប្រទេសចិន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែទឹកម៉ាស៊ីន ដែលពួកគេប្រើប្រាស់ប្រចាំថ្ងៃអាចដុតឆេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីស្ទើរមិនគួរឲ្យជឿ បានលេចចេញនាពេលថ្មីៗនេះ បន្ទាប់ពីអ្នកស្រី វេន ដែលជាពលរដ្ឋរស់នៅតំបន់ខាងលើ បានចែករំលែកឃ្លីបវីដេអូទៅលើបណ្ដាញអុីនធឺណេត ដោយទទួលបានការចាប់អារម្មណ៍ទូទាំងប្រទេស យ៉ាងឆាប់រហ័ស។ ហើយពាក់ព័ន្ធនឹងករណីនេះ អ្នកស្រីបានឲ្យដឹងថា៖

ក្រុមគ្រួសាររបស់គាត់បានប្រើប្រាស់ទឹកដែលអាចដុតឆេះនេះ អស់រយៈពេល ៣ ទៅ ៤ឆ្នាំមកហើយ ហើយជាក់ស្ដែងបន្ទាប់ពីពួកគាត់លាងដៃ ឬលាងចាន ដៃរបស់ពួកគាត់នឹងមិនមានអារម្មណ៍ថាស្ងួតល្អនោះទេ គឺមានអារម្មណ៍រអិល ដូច្នេះពួកគាត់មិនអាចលាងវាបានស្អាតឡើយ។ ហើយប្រជាជនជាង១០០គ្រួសារនៅក្នុងភូមិរបស់អ្នកស្រី ក៏មានបញ្ហាបែបនេះដែរ។

សម្ដី អ្នកស្រី វេន 

យ៉ាងណាមិញ បន្ទាប់ពីវីដេអូនោះល្បីល្បាញខ្លាំងលើបណ្ដាញអុីនធឺណេត អាជ្ញាធរមូលដ្ឋានក៏បានចេញសេចក្ដីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះថា ពួកគេបានផ្លាស់ប្ដូរប្រភពទឹកសម្រាប់ប្រជាជនរស់នៅតំបន់រងគ្រោះប្រើប្រាស់ជាបណ្ដោះអាសន្នហើយ ខណៈពេលដែលការស៊ើបអង្កេតលើបញ្ហានេះកំពុងដំណើរការ។

ជុំវិញករណីនេះដែរ មន្ដ្រីជំនាញបានបញ្ជាក់ឲ្យដឹងកាលពីថ្ងៃចន្ទថា ទឹកដែលអាចដុតឆេះនោះ គឺបណ្ដាលមកពីឧស្ម័នធម្មជាតិបានលេចធ្លាយចូលទៅក្នុ្ងងទឹកក្រោមដី ជាប្រភពទឹកដែលរដ្ឋផ្គត់ផ្គង់ឲ្យប្រជាជនក្នុងភូមិ Siying ប្រើប្រាស់ប្រចាំថ្ងៃ។  

ហើយបន្ទាប់ពីប្រជាជនជាច្រើនគ្រួសារបានត្អូញត្អែរពីបញ្ហាដែលពួកគេជួបប្រទះ រដ្ឋាភិបាលចិនក៏បានសន្យាថា ពួកគេនឹងបញ្ជូនបុគ្គលិកពាក់ព័ន្ធ ដើម្បីមកដោះស្រាយបញ្ហាមួយនេះផងដែរ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ទឹកដែលដុតឆេះ
ទឹកដែលដុតឆេះ
ទឹកដែលដុតឆេះ
ទឹកដែលដុតឆេះ
ទឹកដែលដុតឆេះ
ទឹកដែលដុតឆេះ
វីដេអូ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T