ញ៉ាំត្រី ២ ប្រភេទនេះប្រយ័ត្នប៉ះប្រមាត់ នាំឲ្យពុលតម្រងនោមស្រួចស្រាល់!

//s9.kh1.co/78/787c2dede949f2b1947c777db497b57189d91f8b.jpg
នារី

 ២៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន នៅ​មាន​ទម្លាប់​ប្រើ​ឱសថ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ។

បើ​តាម​ការ​ចុះ​ផ្សាយ​ពី​ខាង​មន្ទីរពេទ្យ​កាល់ម៉ែត​បាន​ឲ្យ​ដឹង​ថា ដោយសារ​ប្រជាជន​កម្ពុជា និង​នៅ​តំបន់​អាស៊ី​​មួយ​ចំនួន នៅ​មាន​ទម្លាប់​ប្រើ​ឱសថ​បុរាណ​ក្នុង​ការ​ព្យាបាល​ជំងឺ ហើយ​ក្នុង​នោះ​ប្រមាត់​ត្រី​ត្រូវ​ក៏​ត្រូវ​ចាត់​ទុក​ជា​ឱសថ​មួយ​ប្រភេទ សម្រាប់​បំប៉ន​សុខភាព ជំនួយ​ភ្នែក ព្យាបាល​គ្រុនក្ដៅ ឬ​ជំងឺ​ហឺត​ជាដើម។ តែ​ប្រមាត់​ត្រី​ប្រភេទ​ខ្លះ​មាន​ផ្ទុក​សារធាតុ​ពុល​មួយ​ចំនួន​ដូចជា​សារធាតុ 5α cyprinol sulfate ដែល​អាច​ផ្ដល់​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព។ ក្នុង​នោះ​ប្រមាត់​ត្រី​ពុល​នៅ​កម្ពុជា​មាន​២ បង្ក​ការ​ពុល​ញឹកញាប់​ជាងគេ​មាន៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

– ប្រមាត់​ត្រី​ក្អែក
– ប្រមាត់​ត្រី​ត្រសក់

រោគសញ្ញា​គឺ​អាស្រ័យ​នឹង​បរិមាណ​ដែល​បាន​ញ៉ាំ។ អ្នក​ជំងឺ​ភាគច្រើន​កើត​មាន​អាការៈ​ឈឺពោះ​ខ្លាំង ក្អួត រាក នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​បរិភោគ។ ៤៨ ទៅ ៧២ម៉ោងក្រោយ អ្នក​ជំងឺ​ចាប់ផ្ដើម​មាន​រោគ​សញ្ញា​ពុល​តម្រង​នោម​ដូចជា ហើម នោម​តិច ឬ​គ្មាន​​ទឹកនោម (ពេល​ខ្លះ​អាច​មាន​រោគសញ្ញា​ពុល​ថ្លើម​ផងដែរ​ដូចជា ភ្នែក​ និង​ស្បែក​ឡើង​ពណ៌​លឿង​ជាដើម)។

ចំពោះ​ការ​ព្យាបាល​វិញ រាល់​មាន​ករណី​ពុល​ប្រមាត់​ត្រី​ទាំង​អស់ អ្នក​ជំងឺ​ត្រូវ​ទទួល​ការ​ព្យាបាល​ដោយ​យក​ចិត្ត​ទុកដាក់ ពីព្រោះ​ក្នុង​ករណី​អាច​មាន​អាការៈ​ពុល​ដល់​តម្រង​នោម ដែល​មាន​សភាព​ធ្ងន់ធ្ងរ​ ​ទាមទារ​ឲ្យ​មាន​ការ​ព្យាបាល​ជាមួយ​វេជ្ជបណ្ឌិត​ជំនាញ​ជា​បន្ទាន់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T