រុស្ស៊ីបញ្ជូននាវាចម្បាំង ទៅបណ្តេញនាវាអាមេរិក ​ដែលបើកចូលដែនទឹករបស់ខ្លួន

//s9.kh1.co/af/af2ae58336fcc78ecc4fba3e0d88be5de422542e.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានបើកបណ្តេញនាវាពិឃាដ​កងទ័ពជើងទឹកអាមេរិក បន្ទាប់ពី​ពួកគេបើករំលោភចូលក្នុងដែនទឹកប្រទេស​​រុស្ស៊ី​ កាលពីថ្ងៃអង្គារ

ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីនិយាយថា នាវាចម្បាំងរុស្ស៊ីមួយគ្រឿងបានបើកបណ្តេញនាវាពិឃាដ​របស់កងទ័ពជើងទឹកអាមេរិក បន្ទាប់ពី​ពួកគេបើករំលោភចូលក្នុងដែនទឹកប្រទេស​​រុស្ស៊ី​ កាលពីថ្ងៃអង្គារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទីក្រុងម៉ូស្គូបានចោទប្រកាន់នាវាពិឃាដ​ USS John S McCain អាមេរិក ថាបានធ្វើដំណើរឆ្លងកាត់ដែនសមុទ្ររបស់ខ្លួនចម្ងាយ ២គីឡូម៉ែត្រ ហើយក៏បានព្រមានថា ​នឹងបាញ់កម្ទេចនាវានោះផងដែរ។

ឧប្បត្តិហេតុនេះបានកើតឡើងកាលពីថ្ងៃអង្គារ នៅឯតំបន់ឈូងសមុទ្រ Peter The Great ក្នុងសមុទ្រជប៉ុន ឬហៅថាសមុទ្រខាងកើត ដែលជា​ព្រំដែនទឹក​​រវាងប្រទេសជប៉ុន រុស្ស៊ី និងឧបទ្វីបកូរ៉េ។

យោងតាមក្រសួងការពារជាតិរុស្ស៊ីបានឱ្យដឹងទៀតថា ​នាវាចម្បាំងរុស្ស៊ីឈ្មោះថា Admiral Vinogradov បានប្រើប៉ុស្តិ៍បណ្តាញទំនាក់ទំនងអន្តរជាតិ ដើម្បីធ្វើការព្រមានដល់នាវាអាមេរិកឱ្យចេញពីដែនទឹករបស់ខ្លួនជាបន្ទាន់។

គួរជម្រាបថា ឧប្បត្តិហេតុ​​នៅលើសមុទ្របែបនេះគឺកម្រណាស់។ ហើយប្រទេសទាំង២ គឺសហរដ្ឋអាមេរិកនិងរុស្ស៊ី តែងតែចោទប្រកាន់គ្នាទៅវិញទៅមក ថាបានកម្លាំងយោធាដ៏មានគ្រោះថ្នាក់ ក្រោមលេសធ្វើសមយុទ្ធ​ ទាំងនៅលើសមុទ្រនិងលើអាកាស៕

​នាវាចម្បាំងរុស្ស៊ី​ Admiral Vinogradov
​នាវាចម្បាំងរុស្ស៊ី​ Admiral Vinogradov
នាវាអាមេរិក USS John S McCain
នាវាអាមេរិក USS John S McCain
Han Horn
H.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T