បរទេស៖ កំពូលខ្សែប្រយុទ្ធសញ្ជាតិអង់គ្លេស Wayne Rooney ទទួលបានភាពជោគជ័យជាច្រើនជាមួយក្លិប Manchester United ក្រោយចំណាយពេលលេងឲ្យក្លិបមួយនេះពីឆ្នាំ២០០៤ដល់២០១៧ ។ ក្នុងនោះរូបគេឈ្នះពាន Premier League បាន៥លើកនិងពាន UEFA Champions League បានមួយលើកផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាមួយគ្នានេះរូបគេធ្លាប់លេងជាមួយកីឡាករកំពូលៗជាច្រើនដូចជា Cristiano Ronaldo, Ryan Giggs, Rio Ferdinand, Namanja Vidic និង Ruud van Nistelrooy ជាដើម។ ដោយឡែកនៅក្នុងកិច្ចសម្ភាសន៍ជាមួយ UTD Podcast ថ្មីៗនេះ Rooney បានបង្ហើបថាក្នុងចំណោមមិត្តរួមក្រុមដែលគេធ្លាប់លេងជាមួយកាលនៅ Man UTD កន្លងមកនេះ Paul Scholes គឺជាកីឡាករល្អដាច់គេ។
គួរបញ្ជាក់ដែរថាអតីតខ្សែបម្រើឆ្នើម Paul Scholes ចូលលេងឲ្យ Man UTD កាលពីឆ្នាំ១៩៩៣ និងប្រកាសចូលនិវត្តន៍លើកទី១នៅឆ្នាំ២០១១។ ដោយឡែកក្នុងឆ្នាំ២០១២ កីឡាកររូបនេះបានប្រឡប់ចូលទីលានវិញ មុនពេលដែលព្យួរស្បែកជើងជាផ្លូវការនៅក្នុងឆ្នាំ២០១៣ក្នុងវ័យ៣៨ឆ្នាំ។ ក្នុងនោះ Scholes បង្ហាញខ្លួនសរុបឲ្យ Man UTD បានរហូតដល់ទៅ៧១៨ប្រកួត ស៊ុតបាន១១៥គ្រាប់ ឈ្នះពាន Premier League បាន១១លើក និងពាន UEFA Champions League បាន២លើក៕
ប្រភព៖ givemesport