បារាំងនឹងបន្ធូរបន្ថយវិធានការរឹតបន្តឹង បន្ទាប់ពីរលកទី២នៃវីរុសកូរ៉ូណា បានធូរស្រាល

//s9.kh1.co/ea/eaf08e4a8fcd626f10f4c3f6e4692584a0a1597d.jpg
សង្គម

 ២៥-វិច្ឆិកា-២០២០ ៩ព្រឹក · ៣ ឆ្នាំមុន

ប្រជាជនក៏នឹងអាចមានពេលវេលាជាមួយគ្រួសារ ក្នុងឱកាសបុណ្យណូអែលផងដែរ។

បារាំង៖ ប្រធានាធិបតីបារាំង ម៉ានុយអែល ម៉ាក្រុង បាននិយាយថា ប្រទេសបារាំងនឹងចាប់ផ្ដើមបន្ធូរបន្ថយការរឹតបន្តឹងវិធានការលើវីរុសកូរ៉ូណា នៅចុងសប្ដាហ៍នេះ ដែលអនុញ្ញាតឲ្យហាងធម្មតាបើកឡើងវិញ។ លោក ម៉ាក្រុង បានប្រកាសថា ប្រជាជនក៏នឹងអាចមានពេលវេលាជាមួយគ្រួសារ ក្នុងឱកាសបុណ្យណូអែលផងដែរ។ ប៉ុន្តែលោកបាននិយាយថា បារនិងភោជនីយដ្ឋាននឹងត្រូវបិទរហូតដល់ថ្ងៃទី២០ ខែមករា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រទេសបារាំងបានរាយការណ៍ថា មានករណីឆ្លងសរុបជាង២.២លាននាក់ និងច្រើនជាង៥០,០០០នាក់ដែលបានបញ្ជាក់ថា បានស្លាប់ដោយសារវីរុសកូរ៉ូណា ចាប់តាំងពីមានជំងឺរាតត្បាតសកលមួយនេះ។ នៅក្នុងសុទ្ទរកថាតាមទូរទស្សន៍មួយនៅល្ងាចថ្ងៃអង្គារ លោក ម៉ាក្រុង បាននិយាយថា ប្រទេសនេះឆ្លងផុតកម្រិតកំពូលនៃរលកទី២នៃការឆ្លង។

ចាប់តាំងពីដើមខែវិច្ឆិកា បារាំងបានចាត់វិធានការទប់ស្កាត់ រលកទី២នៃការឆ្លងវីរុសកូរ៉ូណា
ចាប់តាំងពីដើមខែវិច្ឆិកា បារាំងបានចាត់វិធានការទប់ស្កាត់ រលកទី២នៃការឆ្លងវីរុសកូរ៉ូណា

លោកបានបន្តថា ការរឹតត្បិតការបិទតំបន់ភាគច្រើននឹងត្រូវបន្ធូរបន្ថយ ចាប់ពីថ្ងៃទី១៥ ខែធ្នូ សម្រាប់រដូវកាលពិធីបុណ្យ ហើយរោងកុននឹងបើកដំណើរការឡើងវិញ ហើយការរឹតបន្តឹងការធ្វើដំណើរជាទូទៅត្រូវបានដកចេញ ដរាបណាការឆ្លងថ្មីនៅចំនួន៥,០០០ក្នុងមួយថ្ងៃ ឬតិចជាងនេះ។ កាលពីថ្ងៃចន្ទ ប្រទេសបារាំងបានរាយការណ៍ពីការឆ្លងជំងឺកូវីដ-១៩ប្រចាំថ្ងៃ ចំនួន៤,៤៥២នាក់ ដែលជាអត្រាទាបបំផុត ចាប់តាំងពីថ្ងៃទី២៨ ខែកញ្ញា។

ប្រធានាធិបតីបារាំងបាននិយាយថា ស្ថានការណ៍នឹងត្រូវបានពិនិត្យឡើងវិញ នៅថ្ងៃទី២០ ខែមករា ហើយប្រសិនបើការឆ្លងនៅតែទាប នោះបារនិងភោជនីយដ្ឋានត្រូវបានអនុញ្ញាតឲ្យបើកឡើងវិញ។ សាកលវិទ្យាល័យក៏អាចនឹងទទួលនិស្សិតម្ដងទៀតដែរ។ ទោះជាយ៉ាងណា ប្រសិនបើស្ថានការណ៍កាន់តែអាក្រក់ទៅៗ លោកបាននិយាយថា លោកនឹងពិនិត្យមើលជម្រើសនានា ដើម្បីចៀសវៀងកុំឲ្យមានរលកទី៣៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T