សមាជិកក្រុម Barca រូបនេះ នៅតែជឿជាក់ថា Barcelona អាចឈ្នះពាន La Liga បើទោះជាបច្ចុប្បន្នកំពុងឈរលេខ១៣ក៏ដោយ

//s9.kh1.co/7f/7f18cd24f9c7f8fbe7a2211d428b14720a2736fb.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

កីឡាករ Clement Lenglet នៅតែជឿជាក់ថា Barcelona អាចឈ្នះពាន La Liga បើទោះជាបច្ចុប្បន្នកំពុងឈរលេខ១៣ក៏ដោយ

អេស្ប៉ាញ៖ ខ្សែការពារ Clement Lenglet នៅតែជឿជាក់ថា Barcelona អាចឈ្នះពាន La Liga រដូវកាលនេះ បើទោះជាបច្ចុប្បន្នកំពុងឈរលេខ១៣ ក្នុងតារាងក៏ដោយ មានគម្លាតរហូតដល់១២ពិន្ទុ ពីក្រុមលេខ១ Real Sociedad។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Clement Lenglet
កីឡាករ Clement Lenglet

Barca បានខកខានយក៣ពិន្ទុ កាលពីថ្ងៃសៅរ៍ កន្លងទៅ ក្រោយចាញ់ក្រុម Atletico Madrid ១-០ ក្នុងទឹកដី Camp Nou។ យ៉ាងណាមិញ កីឡាករ Lenglet មិនបានបោះបង់ក្ដីសង្ឃឹមក្នុងប្រជែងពាននោះទេ ដោយរនាំងការពារសញ្ជាតិបារាំងរូបនេះ បានថ្លែងក្រោយបញ្ចប់ការប្រកួតយ៉ាងដូច្នេះថា៖

មែនហើយ ពាន La Liga នៅតែអាចឈ្នះ ព្រោះនៅមានការប្រកួតជាច្រើន និងពិន្ទុ ដែលត្រូវប្រជែង។ ប្រសិនបើពួកយើងឱនក្បាលនៅពេលនេះ វាមិនសក្ដិសមជាកីឡាករអាជីពទេ ហើយនឹងអាចជាទង្វើរមិនគួរឲ្យគោរព។ ពួកយើងត្រូវព្យាយាមកែប្រែស្ថានការណ៍ ឡើងវិញ។

កីឡាករ Clement Lenglet
កីឡាករ Clement Lenglet
កីឡាករ Clement Lenglet

គួរបញ្ជាក់ដែរថា Barcelona នឹងត្រូវធ្វើដំណើទៅកីឡដ្ឋាន Stadion NSK Olimpiyskiy, Kyiv នាយប់នេះ វេលាម៉ោង៣រំលេងអធ្រាត្រ ដើម្បីធ្វើការប្រកួតវគ្គសន្សំពិន្ទុពូល G ព្រឹត្តិការណ៍ Champions League ទល់នឹងក្រុម Dynamo Kyiv ខណៈការប្រកួតនេះដែរ Barca នឹងអវត្តមានកីឡាករសំខាន់ៗដូចជា Lionel Messi និង Frenkie de Jong ជាដើម៕

De Jong និង Messi 
De Jong និង Messi 
Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T