ករណីកម្រ! អ្នកភូមិបានប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា (មានវីដេអូ)

//s9.kh1.co/52/52ef7302836a8895d53d116937176be70389200e.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកភូមិបានប្រទះឃើញហ្វូងដំរីព្រៃ នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

មណ្ឌលគីរី៖ យោងតាមទំព័រហ្វេសប៊ុករបស់ WCS Cambodia បានឲ្យដឹងថា អ្នកភូមិពូចារ រស់នៅខេត្តមណ្ឌលគិរី បានប្រទះឃើញដំរីព្រៃមួយហ្វូង ខណៈពេលដែលពួកគាត់កំពុងប្រមូលអនុផលព្រៃឈើ នៅភាគខាងត្បូងនៃដែនជម្រកសត្វព្រៃកែវសីមា កាលពីចុងខែតុលា កន្លងទៅ។ នៅពេលបានឃើញហ្វូងដំរីទាំងនេះភ្លាម ពួកគាត់បានប្រញាប់ប្រញាល់រត់ឡើងលើដើមឈើ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន ហើយបានថតសកម្មភាពសត្វដំរីទាំងនេះ ពេលពួកវាកំពុងស៊ីឫស្សី និងដើរឆ្លងកាត់ក្រោមដើមឈើដែលពួកគាត់កំពុងលាក់ខ្លួន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងហ្វូង មានដំរីតូចធំយ៉ាងតិច ១៤ក្បាល និងទំនងជាមានសុខភាពល្អ។ តាមធម្មតា ហ្វូងដំរីនីមួយៗដឹកនាំដោយដំរីញីដែលចាស់ជាងគេ ហើយក្នុងហ្វូងនោះមានញាតិសណ្តាន ព្រមទាំងកូនចៅរបស់មេហ្វូង។ ទោះបីជាគេកម្រឃើញសត្វដំរីទាំងនេះក្តី ប៉ុន្តែមានការប៉ាន់ប្រមាណថា ដំរីប្រហែល ១០០ក្បាលកំពុងរស់នៅក្នុងដែនជម្រកសត្វព្រៃកែវសីមា  ហើយការប្រទះឃើញហ្វូងដំរីដ៏ធំ មានសុខភាពល្អ មានកូនមានចៅច្រើនដូចនេះ គឺជាករណីកម្រណាស់។

គួរឲ្យដឹងដែរថា ដំរីនៅទូទាំងប្រទេសកម្ពុជាកំពុងទទួលរងការគំរាមកំហែងដោយសារការបាត់បង់ទីជម្រក ដែលបណ្តាលមកពីមានការកាប់រានព្រៃខុសច្បាប់ យកដីធ្វើកសិកម្មនៅក្នុងតំបន់ការពារធម្មជាតិ។ ប៉ុន្តែ ប្រជាសហគមន៍ដែលបានដាំដុះដំណាំលើអតីតតំបន់ដែលជាទីជម្រករបស់ដំរីទាំងនេះ ក៏មានអារម្ភមិនសប្បាយចិត្ត និងរអ៊ូរទាំថា សត្វដំរីទាំងនេះតែងតែមកស៊ីបំផ្លាញដំណាំរបស់ពួក គាត់ជារឿយៗ៕

ប្រភព៖ WCS Cambodia

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

https://s9.kh1.co/__image/w=350,h=557,q=100/b3/b35a0ff52c92772f257a7797c027003bdda0c219.jpg
https://s9.kh1.co/__image/w=346,h=556,q=100/6e/6e92401d87e8546cd5978fe347c13699de3f93f4.jpg
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T