បើកូនទល់លាមក ម៉ាក់ប៉ាត្រូវ​ដឹងរឿងពីរយ៉ាងនេះ!

//s9.kh1.co/18/183a0931532c1c49b24de679bf0e428b93d2dd9c.jpg
នារី

 ២៤-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

ម៉ាក់​ប៉ា​​តែង​តែ​​ខ្វល់​ចិត្ត​មិន​ខាន​ ពេល​ឃើញ​កូន​មិន​សូវ​ជុះ ឬ​ពិបាក​ជុះ​ជា​ដើម។ ជា​ធម្មតា​ ប៉ា​ម៉ាក់​អាច​សង្កេត​បាន​ថាកូន​មាន​បញ្ហា​ទល់​លាមក​ឬ​អត់​​។

ម៉ាក់​ប៉ា​​តែង​តែ​​ខ្វល់​ចិត្ត​មិន​ខាន​ ពេល​ឃើញ​កូន​មិន​សូវ​ជុះ ឬ​ពិបាក​ជុះ​ជា​ដើម។ ជា​ធម្មតា​ ប៉ា​ម៉ាក់​អាច​សង្កេត​បាន​ថាកូន​មាន​បញ្ហា​ទល់​លាមក​ឬ​អត់​​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជា​ការ​ណែ​នាំ​​ ក្មេង​​ដែល​មាន​បញ្ហា​ទល់​លាម​ក​គឺ​ជុះ​​តិច​ជាង​បី​ដង​ក្នុង​មួយ​សប្ដាហ៍ ឬ​កូន​ពិបាក​បត់​ជើង លាមក​រឹង និង​ស្ងួត ហើយ​មាន​ទំហំ​ធំ​ជា​ដើម​។ បើ​ប៉ា​ម៉ាក់​សង្កេត​ឃើញ​មាន​បញ្ហា​ទាំង​នេះ អាច​ថា​អូនៗ​ជួប​បញ្ហា​ទល់​លាមក​ហើយ​។ អ៊ីចឹង​ដោះ​ស្រាយ​បែប​ណា?

១. ពិនិត្យ​លើ​របប​អាហារ​

ប៉ា​ម៉ាក់​ត្រូវ​ដឹង​​ថា​អាហារ​មាន​ជាតិ​ខ្លាញ់​ខ្ពស់​ និង​ជាតិ​សរសៃ​ទាប ដូច​ជា​អាហារ​ fast foods នំ​កញ្ចប់ និ​ង​ភេសជ្ជៈ​កំប៉ុង ជាដើម​សុទ្ធ​តែ​អាច​ធ្វើ​ឲ្យ​កូន​យើង​ជួប​បញ្ហា​ទល់​លាមក។ ដូច​គ្នា​ដែរ ការ​ផឹក​ទឹក​មិន​គ្រប់​គ្រាន់ ក៏​ធ្វើ​ឲ្យ​កូន​យើង​មាន​បញ្ហា​ទល់​លាមក​ដូច​គ្នា។​

ដូច​នេះ​ប៉ា​ម៉ាក់​ត្រូវ​ឲ្យ​កូន​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​​ និង​កុំ​សូវ​ញ៉ាំ​អាហារ​ដែល​បាន​រៀប​រាប់​ខាង​លើ​ច្រើន​ពេក។ ផ្ទុយមក​វិញ​ ប៉ា​ម៉ាក់​គួរ​ឲ្យ​កូន​ញ៉ាំ បន្លែ ផ្លែឈើ និង​គ្រាប់ធញ្ញជាតិ​ឲ្យ​បាន​ច្រើន ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោ​បង់​។ ដូច​គ្នា​ដែរ ការ​ឲ្យ​កូន​ញ៉ាំ​អាហារ​ទៀង​ទាត់​ ក៏​ជា​ចំណែក​មួយ​ជួយ​ឲ្យ​​​កូន​មាន​ទម្លាប់​បន្ទោ​បង់​ដូច​គ្នា​។​

២. សកម្មភាព​រាង​កាយ​

ក្មេង​ៗ​ដែល​នៅ​សម្ងំ​តែ​លេង​ហ្គេម មើល​ទូរទស្សន៍ មិន​សូវ​បញ្ចេញ​ពល​កម្ម​ គឺ​អាច​ប្រ​ឈម​នឹង​បញ្ហា​ទល់​លាមក​នេះ​ដែរ​។ សកម្ម​ភាព​រាង​កាយ ជួយ​ជំរុញ​ចលនា​​ពោះ​វៀន និង​រំលាយ​អាហារ​បាន​ល្អ។ ដូច​នេះ​ហើយ ប៉ា​ម៉ាក់​គួរ​នាំ​កូន​រត់​លេង ជិះ​កង់ ឬ​ដើរ​លេង​ឲ្យ​បាន​ច្រើន​ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ទល់​លាមក​នេះ​។

ការ​ផ្លាស់​ប្ដូរ​របៀប​របប​រស់​នៅ និង​របប​អាហារ​​ដូច​បាន​រៀប​រាប់​ខាង​លើ នឹង​អាច​ជួយ​ឲ្យ​កូន​យើង​មាន​អារម្មណ៍​ល្អ​ប្រសើរ និង​បន្ទោ​បង់​បាន​ស្រួល​ផង​ដែរ។ យ៉ាង​ណា​មិញ បើ​ម៉ាក់​ម៉ាក់​គិត​ថា​ចង់​ប្រើ​ថ្នាំ​ណា​មួយ​​ពេល​កូន​ទល់​លាមក​ត្រូវ​ពិភាក្សា​ជាមួយ​គ្រូ​ពេទ្យ​ជាមុន​។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T