ក្នុងថ្ងៃខួបកំណើតមិត្តសម្លាញ់ គង់ ចាន់ស្រីមុំ បង្ហោះរូបជាច្រើនសន្លឹក ស្និទ្ធស្នាលខ្លាំងបែបនេះ

//s9.kh1.co/f0/f007b1a1735cec896eadbbb0741ea99c368a7ee2.jpg
នារី

 ២៤-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

អ្នកនាង គង់ ចាន់ស្រីមុំ ជាតារាស្រីដែលមានសមត្ថភាពខ្ពស់ទាំងការសម្តែង ពិធីការនី និងជាម្ចាស់អាជីវកម្មដែលមានសាលាជាច្រើននៅទីក្រុងភ្នំពេញ តារាស្រីឆ្នើមរូបនេះកំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន។

ភ្នំពេញ៖ អ្នកនាង គង់ ចាន់ស្រីមុំ ហាក់កំពុងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន ដោយសារតែអ្នកនាងមានសមត្ថភាពខ្ពស់ទាំងការសម្តែង និងជាពិធីការិនី។ ម្យ៉ាងវិញទៀត ពិធីការិនីល្បីឈ្មោះប្រចាំកម្មវិធី 3Fun រូបនេះមិនត្រឹមតែមានកេរ្តិ៍ឈ្មោះនៅក្នុងវង្វង់សិល្បៈប៉ុណ្ណោះទេ ប៉ុន្តែអ្នកនាងក៏ជោគជ័យខ្លាំងលើអាជីវកម្មផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ នាថ្ងៃទី​២៤​ ខែវិចិ្ឆកា ឆ្នាំ​២០២០ នេះ ក្នុងថ្ងៃខួបកំណើតមិត្តសម្លាញ់ តារាស្រីដ៏ស្រស់ស្អាតរូបនេះបានបង្ហាញរូបភាពយ៉ាងស្និទ្ធស្នាលជាទីបំផុត ថែមទាំងបានបង្ហោះនូវសារជូនពរថ្ងៃកំណើតមិត្តភក្តិសម្លាញ់ ដោយក្នុងនោះ អ្នកនាងបានសរសេរសារមួយថា៖"  ទោះបីជាយេីងមិនសូវមានពេលវេលាជួបគ្នាដូចមុន​ តែ❤️នេះក្បែរអ្នកជានិច្ច តិចច្រលំ lesbian Happy birthday my love @eduteunicornSurprise បានសម្រេច មិនមានអ្វីច្រេីនក្រៅពីចង់ឃេីញមិត្តសម្លាញ់របស់ខ្ញុំមានសេចក្តី​ ជួបតែរឿងល្អៗ​ មនុស្សល្អៗក្នុងជីវិត​ ពិសេសគូរអនាគតដ៏ល្អបំផុត​ " ។

ក្រោយបង្ហោះសារ និងរូបភាពដែលបង្ហាញពីក្តីស្រលាញ់របស់អ្នកនាងចំពោះមិត្តជាច្រើនសន្លឹករួចមក បានបង្កជាការចាប់អារម្មណ៍យ៉ាងខ្លាំងដល់ប្រិយមិត្ត និងអ្នកគាំទ្រអ្នកនាងផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

អ្នកនាង គង់ ចាន់ស្រីមុំ, ស្វាមី និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ, ស្វាមី និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តភក្តិសម្លាញ់
អ្នកនាង គង់ ចាន់ស្រីមុំ និងមិត្តភក្តិសម្លាញ់
គង់ ចាន់ស្រីមុំ
Khum Thida
Ms Orange (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T