លោកតាម្នាក់បាត់ចិញ្ចៀនអាពាហ៍ពិពាហ៍ ដែលពាក់ជាប់ខ្លួន៧១ឆ្នាំ តែត្រូវបានកូនស្រីដ៏ឆ្លាត នឹកឃើញវិធីសាស្ត្រស្វែងរកដ៏អស្ចារ្យមួយ

//s9.kh1.co/69/691e0f033341882402ca6ba4754e66b35a6f9354.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

វាជាលើកដំបូងក្នុងរយៈពេល៧១ឆ្នាំនេះ ដែលចិញ្ចៀនមួយនេះបានដោះចេញពីដៃរបស់គាត់។

អាមេរិក៖ លោកតា James Crowley មានសេចក្ដីត្រេកអរជាខ្លាំង នៅក្នុងឆ្នាំនេះ បន្ទាប់ពីរកឃើញចិញ្ចៀនរៀបការ ដែលគាត់បានធ្វើឲ្យបាត់នៅក្នុងគំនរស្លឹកឈើ។ លោកតាអាយុ៩៣ឆ្នាំ ដែលរស់នៅក្នុងរដ្ឋ Rhode Island បាននិយាយថា គាត់បានចំណាយពេលជាច្រើន នៅខាងក្រៅផ្ទះក្នុងក្រុង Westerly ដើម្បីសម្អាតស្លឹកឈើពីទីធ្លារបស់គាត់។ កាលពីថ្ងៃសៅរ៍ លោកតាកំពុងធ្វើការនេះ ស្រាប់តែដឹងខ្លួនថា បានជ្រុះបាត់ចិញ្ចៀនអាពាហ៍ពិពាហ៍ ដែលគាត់បានពាក់អស់រយៈពេល៧១ឆ្នាំកន្លងផុតទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 លោកតា James Crowley​ ជាមួយចិញ្ចៀនអាពាហ៍ពិពាហ៍របស់គាត់
 លោកតា James Crowley​ ជាមួយចិញ្ចៀនអាពាហ៍ពិពាហ៍របស់គាត់

លោកតាបាននិយាយថា វាជាលើកដំបូងក្នុងរយៈពេល៧១ឆ្នាំនេះ ដែលចិញ្ចៀនមួយនេះបានដោះចេញពីដៃរបស់គាត់។ លោកបានបន្ថែមថា វាច្បាស់ជារបូត នៅពេលដែលរូបគាត់បានដោះស្រោមដៃចេញ។ នៅទីនេះ គ្មានអ្នកណាក្រៅពីខ្លួនគាត់នោះទេ ស្របពេលមេឃចាប់ផ្ដើមងងឹត ដូច្នេះដំបូងគេ លោកតាបានតេហៅកូនស្រីរបស់គាត់ ឈ្មោះ Deidre Miguel ឲ្យមកជួយ។

អ្នកស្រី Miguel បាននិយាយថា ម្ដាយរបស់គាត់បានចែកឋានទៅ កាលពី៦ឆ្នាំមុន ហើយវាជារឿងពិបាកទទួលយក សម្រាប់ឪពុករបស់គាត់។ អ្នកស្រី Miguel បានដឹងក្ដីឡើងក្នុងក្រុង Westerly ជិតឆ្នេរសមុទ្រ ហើយអ្នកស្រីដឹងថាប្រជាជនក្នុងតំបន់នេះច្បាស់ជាមានឧបករណ៍រាវរកលោហៈ។ ដូច្នេះគាត់ក៏បង្ហោះសារមួយ នៅក្នុងក្រុមអ្នករស់នៅតំបន់នេះ នៅលើហ្វេសប៊ុក ដើម្បីខ្ចីឧបករណ៍រាវរកលោហៈ។

លោក James Crowley និងភរិយា កាលនៅក្មេង
លោក James Crowley និងភរិយា កាលនៅក្មេង

លោក Ryan Ledbetter បានឃើញការបង្ហោះមួយនេះ រួចបានឆ្លើយតប ដោយរូបគាត់មានឧបករណ៍មួយនេះ។ ព្រឹកឡើង លោក Ledbetter ក៏បានមកផ្ទះលោកតា Crowley ដើម្បីជួយ។ ដំបូងឡើយ លោកតាបានចំណាយពេលពី៣០ទៅ៤០នាទី ដើម្បីរកចិញ្ចៀននេះដោយខ្លួនឯង ប៉ុន្តែមិនសំណាងទាល់តែសោះ។ លោក Ledbetter ចំណាយពេលត្រឹមតែ១០នាទីប៉ុណ្ណោះ ជាមួយឧបករណ៍របស់គាត់ និងបានរកឃើញចិញ្ចៀនអាពាហ៍ពិពាហ៍ដ៏មានតម្លៃមួយនេះ៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T