បុរសម្នាក់ ថ្លង់អ្នកជិតខាងច្រៀងខារ៉ាអូខេឮៗពេក ស្រាប់តែគប់ដបសាំងចូលបណ្ដាលឲ្យឆេះផ្ទះ​ខ្ទេច

//s9.kh1.co/cc/ccd4410a1486738c0f6d882a871ddefa1d374c60.jpg
សង្គម

 ២៤-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

មានអគ្គិភ័យឆាប់ឆេះគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់បានគប់ដបសាំងចូលផ្ទះអ្នកជិតខាង ព្រោះតែគាត់ខឹងនឹងអ្នកជិតខាងនោះ ច្រៀងខារ៉ាអូខេឮៗរំខានគាត់ខ្លាំងពេក។

ហាណូយ៖ កាលពីចុងសប្ដាហ៍មុននេះ មានអគ្គិភ័យឆាបឆេះគួរឲ្យភ្ញាក់ផ្អើលមួយ បន្ទាប់ពីបុរសម្នាក់បានគប់ដបសាំងចូលផ្ទះអ្នកជិតខាង ព្រោះតែគាត់ខឹងនឹងអ្នកជិតខាងនោះ ច្រៀងខារ៉ាអូខេឮៗរំខានគាត់ខ្លាំងពេក។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១:៣០នាទីយប់ថ្ងៃសៅរ៍ ក្នុងឃុំ តាន់ទ្រី ស្រុក ថាញ់ទ្រី ទីក្រុងហាណូយ ប្រទេសវៀតណាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមសាក្សី ដែលបានឃើញហេតុការណ៍ផ្ទាល់បាននិយាយថា ដំបូងឡើយពួកគេបានឃើញបុរសម្នាក់​ គប់ដបសាំងចេញពីផ្ទះរបស់គាត់ជាន់ទី៣ ចូលទៅទីធ្លាផ្ទះរបស់អ្នកជិតខាង ហើយដបសាំងបានផ្ទុះបង្កជាអគ្គិភ័យឆាប់ឆេះ ធ្វើឲ្យប៉ះពាល់ដល់ផ្ទះក្បែរៗនោះ និងបណ្ដាញអគ្គិសនីក្នុងតំបន់ផងដែរ។ បន្ទាប់មក​ បុរសរូបនោះបានចាក់សោទ្វាររបស់គាត់ ហើយចូលទៅសំងំក្នុងផ្ទះរបស់គាត់វិញ ដូចគ្មានរឿងអ្វីកើតឡើងអីចឹង។

យ៉ាងណាមិញ យោងតាមមន្ដ្រីប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ជនបង្ករូបនោះមានអាយុ ៦១ឆ្នាំ ហើយក៏មិនមានជំងឺផ្លូវចិត្តអ្វីនោះដែរ។ ប៉ុន្ដែគាត់តែងតែផឹកស្រា ដែលជាហេតុធ្វើឲ្យគាត់ងាយមួម៉ៅក្ដៅក្រហាយបែបនេះ។ ហើយឧបទ្ទវហេតុនេះ អាចកើតចេញពីសំឡេងខារ៉ាអូខេឮៗរបស់អ្នកជិតខាងរបស់គាត់។ ​​​​​​​​​​​​​​​​​​

ទន្ទឹមនឹងនេះដែរ មនុស្សមួយចំនួនបានរងរបួសរលាកស្រាល ខណៈបុរសដែលជាជនបង្កត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែរលាកដៃធ្ងន់ធ្ងរ៕

សូមទស្សនារូបភាពខាងក្រោម៖

អគ្គិភ័យដែលបានឆាបឆេះ
អគ្គិភ័យដែលបានឆាបឆេះ
អគ្គិភ័យដែលបានឆាបឆេះ
អគ្គិភ័យដែលបានឆាបឆេះ
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T