មិនងាយទេមើលទៅ! Pep ស្នើឲ្យ Man City តាមទិញជើងស៊ុតរបស់ Spurs រូបនេះមកស្នងតំណែង Aguero

//s9.kh1.co/18/18bd5a60e507c4fd9b9afe295f0cdd13cc33dc9c.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

លោក Pep Guardiola ស្នើឲ្យ Man City តាមប្រមាញ់យកខ្សែប្រយុទ្ធឆ្នើមរបស់ Spurs កីឡាករ Harry Kane មកស្នងតំណែង Aguero

អង់គ្លេស៖  បើតាមសេចក្ដីរាយការណ៍របស់កាសែត The Independent របស់អង់គ្លេសបានឲ្យដឹងថាក្រោយសម្រេចចិត្តបន្តកុងត្រាថ្មីជាមួយ Manchester City រហូតដល់ឆ្នាំ២០២៣ លោកគ្រូបង្វឹក Pep Guardiola បានស្នើសុំឲ្យក្លិបនៅ Premier League មួយនេះតាមប្រមាញ់យកខ្សែប្រយុទ្ធឆ្នើម Harry Kane ពីក្លិប Tottenham Hotspur ដើម្បីមកស្នងតំណែងខ្សែប្រយុទ្ធជើងចាស់ Sergio Aguero ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Harry Kane
Harry Kane

របាយការណ៍ដូចគ្នានេះបានបន្ថែមទៀតថា Kane អាចនឹងមានភាគរយខ្ពស់ក្នុងការចាកចេញពី Spurs នៅចុងរដូវកាលនេះ ប្រសិនបើក្លិបលោក​ Jose Mourinho នៅតែមិនអាចមានលទ្ធភាពលើកពានសំខាន់ៗណាមួយនោះ។ យ៉ាងណាមិញនៅពេលនេះ Spurs ហាក់ដូចជាមានទម្រង់លេងល្អគួរឲ្យកត់សម្គាល់ ពោលកំពុងឈរកំពូលតារាង Premier League មាន២០ពិន្ទុស្មើនឹងក្លិបហង្សក្រហម Liverpool ។ 

Harry Kane
Harry Kane

ដោយឡែកសម្រាប់ក្លិប Man City វិញកំពុងតែដុនដាបខ្លាំងនៅ Premier League ដោយកំពុងឈរនៅលេខ១៣ មានតែ១២ពិន្ទុប៉ុណ្ណោះ។ ក្នុងនោះដែរលោក Pep Guardiola កំពុងតែខ្វះអ្នករកគ្រាប់បាល់ដ៏មុតស្រួចម្នាក់ ស្របពេលដែលតារាវ័យ៣២ឆ្នាំ Sergio Aguero មិនទាន់ជាសះស្បើយ១០០ភាគរយនៅឡើយនោះ៕ 

Sergio Aguero  និងលោក Pep Guardiola
Sergio Aguero  និងលោក Pep Guardiola

ប្រភពthesun

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T