នៅ Juventus ទើបបាន ៣ រដូវកាល តែ Ronaldo បានកាន់កាប់កំណត់ត្រាមួយរួចទៅហើយ

//s9.kh1.co/7b/7b18f2b8d99b8a8435dc5e3fc70b965ae9e9ea27.jpg
កីទ្បា

 ២៤-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានផ្ទេរមកកាន់ Juventus ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ ពីក្លឹប Real Madrid រដូវកាលដំបូងនៅឯ Juventus គឺសូវជោគជ័យនោះទេ ដោយរកបាន ២៨ គ្រាប់ក្នុងមួយរដូវកាល គិតគ្រប់កម្មវិធីទាំងអស់

ខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានផ្ទេរមកកាន់ Juventus ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃខ្លួន ១០០ លានអឺរ៉ូ ពីក្លិប Real Madrid រដូវកាលដំបូងនៅឯ Juventus គឺសូវជោគជ័យនោះទេ ដោយរកបាន ២៨ គ្រាប់ក្នុងមួយរដូវកាល គិតគ្រប់កម្មវិធីទាំងអស់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះបីនៅ Juventus ទើបបាន ៣ រដូវកាល តែ Ronaldo បានកាន់កាប់កំណត់ត្រាមួយរួចទៅហើយ។ រឿងនេះគួរតែនិយាយអំពីរដូវកាលទី ២ របស់ Ronaldo ក្នុង ឆ្នាំ ២០១៩ - ២០២០ ដោយរូបគេបានស៊ុតបញ្ចូលបាន ៣៧ គ្រាប់ ក្នុងមាន ៤ គ្រាប់ក្នុងពាន Champions League និង ២ គ្រាប់ក្នុងពាន Coppa Italia

កីឡាករ Ronaldo
កីឡាករ Ronaldo

បន្ទាប់ពីរកបាន ៣៧ គ្រាប់ក្នុងមួយរដូវកាល Ronaldo បានក្លាយជាកីឡាកររបស់ក្លិប Juventus ដែលស៊ុតបញ្ចូលទីបានច្រើនេជាងគេក្នុងមួយរដូវកាល។​

គួរបញ្ជាក់ផងដែរថា ក្នុងរដូវកាលនេះកីឡាករ Cristiano Ronaldo ទើបបង្ហាញខ្លួនបាន ៦ ប្រកួតប៉ុណ្ណោះ គិតគ្រប់កម្មវិធីទាំងអស់ រកបាន ៨ គ្រាប់ តើ Ronaldo អាចបំបែកកំណត់ត្រារបស់ខ្លួនកាលពីឆ្នាំ ២០១៩ បានដែរឬទេ ? 

Ronaldo នឹងមិត្តរួមក្រុមអំឡុងពេលហ្វឹកហាត់
Ronaldo នឹងមិត្តរួមក្រុមអំឡុងពេលហ្វឹកហាត់
Tim Sokha
សុខា (C)

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T