បុរសម្នាក់យកកូនសោរ សរសេរឈ្មោះលើជញ្ជាំងប្រាសាទ ពេលនេះអាជ្ញាធរចាប់បានហើយ

//s9.kh1.co/8b/8b9e1dac333b407584c1f33022f4bdc4e1c793df.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ៤ល្ងាច · ៣ ឆ្នាំមុន

ចាប់បានស្រេច! បុរសម្នាក់ដែលបានយកកូនសោរ ទៅគូសវាសសរសេរឈ្មោះនៅជញ្ជាំងប្រាសាទ ដែលមានក្បាច់រចនា ត្រូវបានឃាត់ខ្លួននិង ធ្វើកិច្ចសន្យាហើយ ឲ្បុរសរូបនេះទៅទស្សនាប្រាសាទបន្តទៀតផងដែរ។

សៀមរាប៖ ថ្មីៗនេះ មានរឿងរ៉ាវមិនគួរឲ្យកើតមួយបានកើតឡើងដោយ បុរសម្នាក់បានយកសោរម៉ូតូយកទៅគូសវាសសរសេរឈ្មោះនៅលើប្រាសាទ ដែលមានក្បាច់រចនាសេសសល់ពីបុព្វបុរសខ្មែរយើង តាំងពីសម័យអង្គរមក ធ្វើឲ្យមហាជនជាច្រើនបានសម្តែងសេចក្តីមិនពេញចិត្តយ៉ាងច្រើនផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ដោយយ៉ាងតាមគណនីហ្វេសប៊ុករបស់ នាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ បានសរសេររៀបរាប់ពី សកម្មភាពសហការជាមួយភ្នាក់ងារអាជ្ញាធរជាតិអប្សរា បានធ្វេីការអប់រំណែនាំ នឹងធ្វើកិច្ចសន្យាប្រជាពលរដ្ឋម្នាក់ដែលមានឈ្មោះថា ជួន ជឿន ភេទប្រុស អាយុ ៣១ឆ្នាំ ដែលមានទីលំនៅភូមិត្រពាំងគល់ សង្កាត់កំបូល ខណ្ឌ​កំបូល រាជធានីភ្នំពេញ បានយកកូនសោរគូសវាសសរសេរឈ្មោះនៅលើជញ្ជាំងថ្មដែលមានក្បាច់ នៅចំណុចរួតទី ១ ខាងលិចផ្លូវកណ្ដាលឡើងពីក្តាបែន​ ដើម្បីធ្វើការអប់រំកុំឲ្យគាត់ធ្វើដូច្នេះនៅលើកក្រោយបន្តទៀត រួចបានឲ្យបុរសរូបនេះទៅទស្សនាប្រាសាទបន្តទៀតផងដែរ។

ក្រោយពីបានឃើញដូច្នេះមក មហាជនក៏សម្តែងការខឹងសម្បារខ្លាំងដែល បុរសម្នាក់នេះបានធ្វើរឿងបែបនេះទៅប្រាសាទដ៏អស្ចារ្យ ដែលដូនតាខ្មែរបន្សល់ទុកឲ្យក្មេងជំនាន់ក្រោយ គួបផ្សំនឹងករណីគូសវាសឈ្មោះនៅតាមប្រាសាទបានកើតឡើងជារឿយៗ ដែលធ្វើឲ្យអាជ្ញាធរបានចាប់វិធានការដើម្បីទប់ស្កាត់អ្នកប្រព្រឹត្តបានទាន់ពេលផងដែរ៕

សូមចូលមើលរូបភាពខាងក្រោម៖

បុរសដែលបានយកសោរម៉ូតូមកសរសេឈ្មោះនៅប្រាសាទ
បុរសដែលបានយកសោរម៉ូតូមកសរសេឈ្មោះនៅប្រាសាទ
អាជ្ញាធរបានឃាត់ខ្លួន
អាជ្ញាធរបានឃាត់ខ្លួន
អក្សរដែលបុរសម្នាក់នោះបានសរសេរ
អក្សរដែលបុរសម្នាក់នោះបានសរសេរ
ការធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៅទៀត
ការធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តបន្តទៅទៀត
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T