ជុំវិញពាក្យចចាមអារ៉ាមនៃការដាក់លក់ Ronaldo ថ្នាក់ដឹកនាំក្លិប Juventus លោក Fabio Paratici បានចេញមកបញ្ជាក់ថា...

//s9.kh1.co/da/da68899c4cc56bf0341568d3b8339020d4c56eca.jpg
កីទ្បា

 ២៣-វិច្ឆិកា-២០២០ ១ល្ងាច · ៣ ឆ្នាំមុន

ថ្នាក់ដឹកនាំក្លិប Juventus ម្នាក់លោក Fabio Paratici បានចេញមកបញ្ជាក់ថា Ronaldo នឹងនៅលេងឲ្យក្លិបមួយនេះរហូតដល់ចប់កុងត្រា

អ៊ីតាលី៖ ថ្នាក់ដឹកនាំម្នាក់របស់ក្លិបសេះបង្កង់ Juventus លោក Fabio Paratici បានចេញមកច្រានចោលជុំវិញពាក្យចចាមអារ៉ាមដែលថាក្លិបមួយនេះគ្រោងដាក់លក់កំពូលខ្សែប្រយុទ្ធ Cristiano Ronaldo នៅទីផ្សារដោះដូររដូវក្ដៅឆ្នាំក្រោយ។ ជាមួយគ្នានេះដែរ លោកក៏មានបន្ថែមទៀតថា Ronaldo នឹងនៅបន្តលេងឲ្យ Juventus រហូតដល់អស់កុងត្រា ពោលដល់ឆ្នាំ២០២២។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

មែនទែនទៅក្នុងកំឡុងពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះមានដំណឹងលេចឮជាច្រើនថាក្លិបលោក Andrea Pirlo មិនអាចបន្តការចំណាយលើប្រាក់ពលកម្មដ៏ថ្លៃរបស់ Ronaldo បានទៀតនោះទេ ហើយក្លិប Paris Saint-Germain របស់បារាំងមានភាគរយខ្ពស់ជាងគេក្នុងការនាំយកកីឡាកររូបនេះចេញពី Juventus ។ ប៉ុន្តែពេលនេះអ្វីត្រូវបានបញ្ជាក់យ៉ាងច្បាស់ពីលោក Fabio Paratici គឺកីឡាករវ័យ៣៥ឆ្នាំរូបនេះនឹងនៅបន្តលេងឲ្យ Juventus ជាធម្មតា។

  ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Fabio Paratici
  ខ្សែប្រយុទ្ធ Cristiano Ronaldo និងលោក Fabio Paratici

គួរបញ្ជាក់ដែរថាសម្រាប់រដូវកាល២០២០/២១នេះ Juventus ចាប់ផ្តើមមិនសូវបានល្អដូចរដូវកាលមុនៗនោះទេ ពោល៨ប្រកួតដំបូងនេះ ឈ្នះ៤ ស្មើ៤ ឈរនៅលេខ៤មាន១៦ពិន្ទុ តាមពីក្រោយក្រុមកំពូលតារាង AC Milan ចំនួន៤ពិន្ទុ។ ដោយឡែកសម្រាប់ទម្រង់លេងរបស់ Ronaldo វិញអាចនិយាយបានថានៅតែល្អ ពោលបង្ហាញខ្លួនបានតែ៥ប្រកួតប៉ុណ្ណោះ រកបានដល់ទៅ៨គ្រាប់៕

  ខ្សែប្រយុទ្ធ Cristiano Ronaldo
  ខ្សែប្រយុទ្ធ Cristiano Ronaldo

ប្រភពmirror

Chheang Dalin
ឈាង ដាលីន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T