ព្រះចន្ទពេញវង់ នៅចន្លោះផ្ទាំងថ្ម ធ្វើឲ្យរូបភាពមើលទៅដូចភ្នែកយក្សអីចឹង

//s9.kh1.co/c8/c8dd59e747fe586600f10120dc3e80cabc6adfd5.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ១០ព្រឹក · ៣ ឆ្នាំមុន

រូបភាពមួយន្លឹក ដែលបង្ហាញឲ្យឃើញពីព្រះចន្ទពេញវង់ នៅចន្លោះផ្ទាំងថ្ម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញអុីនធឺណេត។

អាមេរិក៖ ថ្មីៗនេះ មហាជននៅលើបណ្ដាញអុីនធឺណេត បានសម្ដែងការភ្ញាក់ផ្អើល និងកោតសរសើរយ៉ាងខ្លាំង ជុំវិញនឹងរូបភាពមួយសន្លឹក ដែលបានបង្ហាញនូវ ព្រះចន្ទពេញវង់ នៅចន្លោះផ្ទាំងថ្ម និងមើលទៅដូចជាភ្នែកយក្សម្ខាងកំពុងសម្លឹងមើលធម្មជាតិអីចឹង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រូបភាពដ៏កម្រ និងអស្ចារ្យមួយសន្លឹកនេះ ត្រូវបានថតឡើងដោយអ្នកថតរូបឈ្មោះថា Zach Cooley តាំងពីថ្ងៃទី២៨ ខែតុលាម៉្លេះ នៅឯឧទ្យានជាតិ Arches ក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក។ ហើយទើបតែយកទៅបង្ហោះចែកចាយ ដោយទទួលបានការចាប់អារម្មណ៍។

ទន្ទឹមនឹងនេះដែរ លោក Zach បានរៀបរាប់ឲ្យដឹងថា លោកបានរៀបចំគម្រោងប្រមាញ់ថតរូបមួយសន្លឹកនេះ អស់រយៈពេលជាច្រើនខែមកហើយ និងមានភាពលំបាកជាខ្លាំង។ ហើយរូបភាពនឹងចេញមកខុសប្រក្រតី ប្រសិនបើលោកចាប់យកប្លង់ថតខុស មួយជំហាន ឬពីរជំហានផងដែរ។

យ៉ាងណាមិញ គួរឲ្យដឹងដែរថា ឧទ្យានជាតិ Arches គឺជាកន្លែងដែលល្បីល្បាញសម្រាប់ភ្ញៀវទេសចរ មិនថាភ្ញៀវជាតិ ឬអន្តរជាតិ ដែលមានថ្មភក់ធម្មជាតិច្រើនជាង២,០០០ផ្ទាំង ក្នុងផ្ទៃដីប្រមាណ៧៦.០០០ហិកតាឯណោះ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាពដែលលោក Zach ព្យាយាមប្រមាញ់
រូបភាពដែលលោក Zach ព្យាយាមប្រមាញ់
រូបភាពដែលលោក Zach ព្យាយាមប្រមាញ់
រូបភាពដែលលោក Zach ព្យាយាមប្រមាញ់
រូបភាពដ៏កម្រ ដែលលោក Zach ប្រមាញ់បាន
រូបភាពដ៏កម្រ ដែលលោក Zach ប្រមាញ់បាន
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T