សម្ព័ន្ធមិត្រលោក ត្រាំ ជំរុញឲ្យលោក ទទួលស្គាល់ការបរាជ័យ នៅក្នុងការបោះឆ្នោតកន្លងទៅ

//s9.kh1.co/9c/9ced2077cdc2ff2c5d025e4cfc94e1bbfd782c1c.jpg
សង្គម

 ២៣-វិច្ឆិកា-២០២០ ៨ព្រឹក · ៣ ឆ្នាំមុន

លោក បៃដិន បានយកឈ្នះលោក ត្រាំ ជាមួយអង្គបោះឆ្នោតចំនួន៣០៦ ទល់គ្នានឹង២៣២។

អាមេរិក៖ សម្ព័ន្ធមិត្ររបស់លោក ដូណាល់ ត្រាំ បានជំរុញឲ្យលោកបោះបង់ចោលកិច្ចខិតខំប្រឹងប្រែង ដើម្បីទទួលស្គាល់ការបរាជ័យ នៅក្នុងការប្រកួតប្រជែងបេក្ខភាពជាប្រធានាធិបតីអាមេរិក ជាមួយលោក ចូ បៃដិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កាលពីថ្ងៃសៅរ៍ លោក ត្រាំ បានទទួលរងនូវបញ្ហាមួយ នៅក្នុងរដ្ឋ Pennsylvania បន្ទាប់ពីចៅក្រមបានច្រានចោលបណ្ដឹងមួយ ពីយុទ្ធនាការរបស់លោក ត្រាំ ដែលព្យាយាមបដិសេធលើសន្លឹកឆ្នោតតាមប្រៃសណីយ៍រាប់លាន។ ដំណើរមួយនេះបានត្រួសត្រាយផ្លូវ សម្រាប់រដ្ឋ Pennsylvania នៅថ្ងៃចន្ទនេះ ដើម្បីបញ្ជាក់ពីជ័យជម្នះរបស់លោក បៃដិន ដែលជាប្រធានាធិបតីជាប់ឆ្នោត បក្សប្រជាធិបតេយ្យ នាំមុខសំឡេងឆ្នោតជាង៨០,០០០ នៅទីនេះ។

លោក ត្រាំ ជាមួយលោក Chris Christie ដែលជាសម្ព័ន្ធមិត្រ
លោក ត្រាំ ជាមួយលោក Chris Christie ដែលជាសម្ព័ន្ធមិត្រ

លោក បៃដិន បានយកឈ្នះលោក ត្រាំ ជាមួយអង្គបោះឆ្នោតចំនួន៣០៦ទល់គ្នានឹង២៣២ ដែលអាចកំណត់ថា អ្នកណានឹងក្លាយជាប្រធានាធិបតី ដែលមានអង្គបោះឆ្នោតលើសចំនួន២៧០ ដើម្បីឈ្នះ។ ការបដិសេធមិនព្រមទទួលស្គាល់ការបរាជ័យរបស់លោក ត្រាំ បាននាំឲ្យមានស្មុគស្មាញ នូវដំណើរការបន្ទាប់ពីការបោះឆ្នោតនៅអាមេរិក៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T