ហេតុតែស្បែកស សាន់នី អង្គុយហាលថ្ងៃ បង្អួតរាងយ៉ាងទាក់ទាញ

//s9.kh1.co/ce/cec3a9a8b86ec3f533d87767fe8d53e7ee94777b.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ៣ល្ងាច · ៣ ឆ្នាំមុន

គ្រប់ពេលធ្លាប់តែឃើញ លោក សុខ សាន់នី បង្ហាញភាពសង្ហាតាមរយៈការស្លៀកក្នុងសម្លៀកបំពាក់ទាន់សម័យ តែបេលនេះ លោកបង្ហោះរូបភាពថ្មីអង្គុយហាលក្ដៅ ស្លៀកខោទ្រទាប់ មើលទៅទាក់ភ្នែកខ្លាំង។

ភ្នំពេញ៖ អ្នកណាមិនថាមិនស្គាល់តារាប្រុសសាច់សខ្ចី ស្រីៗសុំខ្មាស លោក សុខ សាន់នី ក្រោយពីជោគជ័យលើវិស័យសិល្បៈ តារារូបនេះ កាន់តែមានរូបសម្បត្តិស្រស់សង្ហាគួរឲ្យទាក់ទាញជាងមុន។ ជាពិសេស ពេលតារារូបនេះ ធ្វើខ្លួនម្ដងៗ តែងតែធ្វើឲ្យអ្នកគាំទ្រស្រីៗ បាក់ចិត្តលង់ស្នេហ៍លើលោកគ្រប់ពេលតែម្ដង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនតែប៉ុណ្ណោះ មួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះ រឹតតែបង្ហាញភាពសង្ហា ព្រមទាំងបង្ហោះរូបភាពដោះអាវ បង្អួតសាច់ខ្ចី និងរូបរាងសាច់ដុំធំ លេងស្ទីលថតរូបយ៉ាងស៊ីអារម្មណ៍ទាក់ភ្នែកតែម្ដង។ ម្យ៉ាងវិញទៀត គ្រប់សកម្មភាពតារារូបនេះ តែងតែបង្ហាញនូវអ្វីថ្មីៗរបស់ខ្លួន ទៅកាន់ទស្សនិកជន និងហ្វេនបានឃើញជានិច្ច មិនថា ការងារសិល្បៈ ជីវិតឯកជន ឬស្ទាយ៍រៀបចំខ្លួននោះទេ។ 

ជាមួយគ្នានេះដែរ ថ្មីៗនេះ តារាសម្ដែង និងពិធីកររូបនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើន ភ្ញាក់ផ្អើលនឹងរូបភាពដ៏ស៊ិចស៊ីប៉ុន្មានសន្លឹកនេះ ដោយលោកបានអង្គុយហាលក្ដីបង្ហាញសាច់សម៉ដ្ឋខៃ ព្រមទាំងស្លៀកនៅខោទ្រទាប់វាល បញ្ចេញសាច់ភ្លៅ និងដងខ្លួនបែបនេះ មើលសង្ហាខ្លាំងតែម្ដង។ បើទោះបីជាបុរស តែតារារូបនេះ បង្អួតរាងលើកនេះ មិនចាញ់នារីៗប៉ុន្មានឡើយ ខណៈមុនៗ បញ្ចេញត្រឹមតែបន្តិចប៉ុណ្ណោះ តែពេលនេះ តារារូបនេះលេងបង្ហាញរូបរាងមួយទំហឹង មិនសំចៃដៃដូចមុនឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖​

លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
លោក សុខ សាន់នី 
សាន់នី
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T