តារា ដែលតែងសម្តែងជាមួយ ទិនហ្វី បានរួចជីវិត ដោយសារតែ Louis ចេញថ្លៃព្យាបាលជំងឺ ស្ទើរទាំងស្រុង

//s9.kh1.co/c5/c50f667d8ef8b43d1fe6253585631e7c4a617531.jpg
តារា & កម្សាន្ដ

 ២២-វិច្ឆិកា-២០២០ ២ល្ងាច · ៣ ឆ្នាំមុន

តារាសម្តែង ដែលលោកអ្នកធ្លាប់ឃើញដើរជាតួកំប្លែង Lee Kin Yan ពេលនេះបានរួចផុតពីគ្រោះថ្នាក់ ហើយ នឹងរូបលោកបានអរគុណដល់មិត្តភក្តិLouis Koo ដែលជួយជាថវិកាដ៏ច្រើនក្រៃលែងរយៈពេល៦ខែកន្លងមក។

ចិន៖ ថ្មីៗនេះ តារាសម្តែងជើងចាស់មួយរូបឈ្មោះថា Lee Kin Yan ដែលតែងតែបង្ហាញខ្លួនជាមួយនឹងលោក ទិន ហ្វីជាញឹកញាប់ បានបង្ហាញពីអាការៈធូរស្បើយនិង រួចផុតពីគ្រោះថ្នាក់ ក្រោយពីតារាសម្តែង  Louis Koo បានជួយផ្តល់ជាហិរញ្ញវត្ថុយ៉ាងច្រើន ទៅលើការព្យាបាលរយៈពេលប្រហែលជា៦ខែ នៅពេលដែលតារាបុ្រសនេះបានដួលបោកក្បាលមួយទំហឹងស្ទើរតែពិការទៅហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ប្រហែលជាប៉ុន្មានថ្ងៃនេះ តារាសម្តែងរូបនេះបានត្រឡប់មកបណ្តាញសង្គម Weibo វិញហើយ ហើយបានបានទាំងថ្លែងអំណរគុណដល់មិត្តភក្តិ និង សប្បុរសជនជាច្រើននាក់ ដែលបានផ្តល់ជាថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការសម្រាកព្យាបាលរយៈពេល៦ខែ ដែលមានតម្លៃថ្លៃខ្លាំងផងដែរ ដោយលោកបានពោលពាក្យដូច្នេះ៖

ជាដំបូង ខ្ញុំសូមថ្លែងអំណរគុណដល់ ប្រពន្ធរបស់ មហាសេដ្ឋីហុងកុង Joseph Lau ដែលបានឲ្យមនុស្សម្នាក់ទាក់ទងនិងផ្តល់ជំនួយ នៅពេលដែលខ្ញុំត្រលប់ទៅ ហុងកុងក្រោយពេលកើតរឿងហេតុ 
និងមានលោក Louis Koo អ្នកស្រី Lau ដែលបានផ្តល់ជំនួយជាប្រាក់ដ៏ច្រើន ពិតជា​ ល្អ​ណាស់ ដែលខ្ញុំជួបតែមនុស្សល្អៗបែបនេះ ខ្ញុំនឹងព្យាយាមធ្វើរក្សាសុខភាពនិង ត្រឡប់មកសម្តែងវិញតាមអ្វីដែលអាចធ្វើបាន

Lee Kin Yan 

មហាជនជាច្រើនសម្តែងសេចក្តីត្រេកអរនៅពេលដែល មិត្តភក្តិដែលធ្លាប់បានរួមគ្នាសម្តែងភាពយន្តមិនបានបោះបង់គ្នានៅពេលដែលមានអាសន្នបែបនេះ ដោយគ្រប់ៗគ្នាសុទ្ធតែដឹងថាលោក Louis Koo គឺជាតារាសម្តែងម្នាក់ដែលមានចិត្តធម៍ ចេញមុខជួយគេជួយឯងនាពេលកន្លងមក។

គួររម្លឹកដែរថា ៣ខែមុន នៅពេលប្រទេសចិនកំពុងតែផ្ទុះវីរុសកូវីដ១៩ខ្លាំង តារាប្រុសរូបនេះបរិច្ចាគ ២០,០០០ម៉ាសទៅក្រុមហ៊ុនមួយនិង បានរកការងារឲ្យដល់ជនក្រីក្រដែលមិនមាន ចំណូលគ្រប់គ្រាន់ថែមទាំងផង៕

Lee Kin Yan
Lee Kin Yan
Lee Kin Yan
Lee Kin Yan
Lee Kin Yan ពេលសម្តែងភាពយន្ត
Lee Kin Yan ពេលសម្តែងភាពយន្ត
Lee Kin Yan ពេលសម្តែងភាពយន្ត
Lee Kin Yan ពេលសម្តែងភាពយន្ត
Lee Kin Yan ពេលសម្តែងភាពយន្ត
Lee Kin Yan ពេលសម្តែងភាពយន្ត
រូបដែល Lee Kin Yan ទើបតែបង្ហោះនៅក្នុង Weibo
រូបដែល Lee Kin Yan ទើបតែបង្ហោះនៅក្នុង Weibo
Louis Koo
Louis Koo
Louis Koo
Louis Koo
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T