ចិន៖ ថ្មីៗនេះ តារាសម្តែងជើងចាស់មួយរូបឈ្មោះថា Lee Kin Yan ដែលតែងតែបង្ហាញខ្លួនជាមួយនឹងលោក ទិន ហ្វីជាញឹកញាប់ បានបង្ហាញពីអាការៈធូរស្បើយនិង រួចផុតពីគ្រោះថ្នាក់ ក្រោយពីតារាសម្តែង Louis Koo បានជួយផ្តល់ជាហិរញ្ញវត្ថុយ៉ាងច្រើន ទៅលើការព្យាបាលរយៈពេលប្រហែលជា៦ខែ នៅពេលដែលតារាបុ្រសនេះបានដួលបោកក្បាលមួយទំហឹងស្ទើរតែពិការទៅហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ប្រហែលជាប៉ុន្មានថ្ងៃនេះ តារាសម្តែងរូបនេះបានត្រឡប់មកបណ្តាញសង្គម Weibo វិញហើយ ហើយបានបានទាំងថ្លែងអំណរគុណដល់មិត្តភក្តិ និង សប្បុរសជនជាច្រើននាក់ ដែលបានផ្តល់ជាថវិកាយ៉ាងច្រើនសន្ធឹកសន្ធាប់ទៅលើការសម្រាកព្យាបាលរយៈពេល៦ខែ ដែលមានតម្លៃថ្លៃខ្លាំងផងដែរ ដោយលោកបានពោលពាក្យដូច្នេះ៖
មហាជនជាច្រើនសម្តែងសេចក្តីត្រេកអរនៅពេលដែល មិត្តភក្តិដែលធ្លាប់បានរួមគ្នាសម្តែងភាពយន្តមិនបានបោះបង់គ្នានៅពេលដែលមានអាសន្នបែបនេះ ដោយគ្រប់ៗគ្នាសុទ្ធតែដឹងថាលោក Louis Koo គឺជាតារាសម្តែងម្នាក់ដែលមានចិត្តធម៍ ចេញមុខជួយគេជួយឯងនាពេលកន្លងមក។
គួររម្លឹកដែរថា ៣ខែមុន នៅពេលប្រទេសចិនកំពុងតែផ្ទុះវីរុសកូវីដ១៩ខ្លាំង តារាប្រុសរូបនេះបរិច្ចាគ ២០,០០០ម៉ាសទៅក្រុមហ៊ុនមួយនិង បានរកការងារឲ្យដល់ជនក្រីក្រដែលមិនមាន ចំណូលគ្រប់គ្រាន់ថែមទាំងផង៕